អាមេរិក៖គណៈបក្សសាធារណៈរដ្ឋដាក់គោលដៅលុបចោល Obamacare ជាអាទិភាពចម្បង
(VOVworld) - នាថ្ងៃទី៤ មរករា មជ្ឈដ្ឋានអ្នកនយោបាយនៃគណៈបក្សសាធា
រណៈរដ្ឋនៅសភាទាំងពីររបស់អាមេរិកបានប្រកាសផែនការដាក់ជូនប្រធានាធិបតី
ជាប់ឆ្នោតលោក Donald Trump នូវគំរោងច្បាប់មួយសំដៅលុបចោលកម្មវិធីថែទាំ
សុខភាពតំលៃថោក (Obamacare) ដែលត្រូវបានប្រធានាធិបតីជិតចប់អាណត្តិលោក
Barack Obama អនុវត្តន៍ចាប់ពីឆ្នាំ២០១០មក។ផែនការពោលខាងលើត្រូវបាន
ប្រធាននាពេលអនាគតនៃគណៈកម្មាធិការថវិការសភាជាន់ទាបអាមេរិកលោកស្រី
Diane Black គាំពារនិងជំរុញ។សមាជិកសភាជាន់ទាបនៃគណៈបក្សសាធារណៈរដ្ឋ
លោក Markwayne Mullin ឲ្យដឹងថា រដ្ឋអំណាចរបស់លោក Donald Trump កំពុង
ត្រៀមរៀបចំខាងគតិយុត្តសំដៅលុបចោលកម្មវិធី Obamacare បន្ទាប់ពីឡើងកាន់
តំណែងនាថ្ងៃទី២០ មករា ខាងមុខ៕