អាមេរិកគាំទ្រការខំប្រឹងប្រែងសម្របសម្រួលរបស់គុយវ៉ែត-ទួរគីអំពាវនាវឲ្យបញ្ចប់ការដាក់កាតាឃ្លាតពីគេ
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson នាថ្ងៃទី៩ មិថុនា បានសង្កត់ធ្ងន់ថា អាមេរិកគាំទ្រការខំប្រឹងប្រែងសម្របសម្រួលរបស់ព្រះមហា ក្សត្រគុយវ៉ែត Sheikh Sabah Al-Ahmad Al-Jaber Al-Sabah សំដៅនាំមកនូវ ដំណោះស្រាយសន្តិភាពសំរាប់វិបត្តិរវាងកាតាជាមួយប្រទេសនានាក្នុងក្រុម ប្រឹក្សាសហប្រតិបតិ្តការតំបន់ឈូងសមុទ្រពែក្ស (GCC)
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (រូបថត៖AFP/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson នាថ្ងៃទី៩ មិថុនា បានសង្កត់ធ្ងន់ថា អាមេរិកគាំទ្រការខំប្រឹងប្រែងសម្របសម្រួលរបស់ព្រះមហា ក្សត្រគុយវ៉ែត Sheikh Sabah Al-Ahmad Al-Jaber Al-Sabah សំដៅនាំមកនូវ ដំណោះស្រាយសន្តិភាពសំរាប់វិបត្តិរវាងកាតាជាមួយប្រទេសនានាក្នុងក្រុម ប្រឹក្សាសហប្រតិបតិ្តការតំបន់ឈូងសមុទ្រពែក្ស (GCC) ក៏ដូចជាឆ្ពោះទៅការលុប បំបាត់ការជួយឧបត្ថម្ភក្រោមគ្រប់រូបភាពសំរាប់លទ្ធិភេរវកម្មផងដែរ។លោក Rex Tillerson អំពាវនាវឲ្យភាគីទាក់ទិនទាំងអស់អត់ធ្មត់ហើយដោះស្រាយជំលោះ តាមកិច្ចសន្ទនា ព្រមទាំងដាស់តឿនឲ្យអារ៉ាប់ប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែននិងអេហ្ស៊ីបបន្ធូរស្រាលបទហុំព័ទ្ធចំពោះកាតាផងដែរ។
នាថ្ងៃដដែល ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan អះអាងថា អង់ការ៉ានឹងបន្តគាំទ្រកាតា ដោយមិនអើពើដល់ការដែលអារ៉ាប់ប៊ីសាអូឌីតនិង ក្រុមសម្ព័ន្ធមិត្តបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសសម្បូរធនធាន ប្រេងឧស្ម័ននេះឡើយ៕