អាមេរិកគាំទ្រវៀតណាមក្នុងការប្រើវិធានការគតិយុត្តក្នុងបញ្ហាសមុទ្រខាងកើត
|
អ្នកនាំពាក្យនៃសេតវិមាន លោក Patrick Ventrell (រូបថតៈ Reuters) |
(VOV)_នាព្រឹកថ្ងៃទី ២៣ ឧសភា(តាមម៉ោងវៀតណាម) សេតវិមានបានប្រកាសថា៖អាមេរិកអាចគាំទ្រវៀតណាមប្រើវិធានការគតិយុត្តក្នុងការដែលចិនបានដាកស្ថានីយខួង Haiyan Shinyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន អ្នកនាំពាក្យនៃសេតវិមាន
លោក Patrick Ventrell បានអះអាងថា៖ វ៉ាស៊ីនតោនគាំទ្រការប្រើសន្តិវិធីដើម្បីដោះស្រាយសភាពការណ៍តានតឹងនាបច្ចុប្បន្ន នៅក្នុងតំបន់សមុទ្រខាងកើត។
វ៉ាស៊ីនតោនគាំទ្រការប្រើវិធានការការទូត នងសន្តិវិធីផ្សេងៗទៀត ដើម្បីដោះ
ស្រាយការខ្វែងគំនិត ដែលក្នុងនោះមានការប្រើអ្នកអាជ្ញាកណ្ដាល ឬយន្តការ
គតិយុត្តអន្តរជាតិផ្សេងៗ៕