អាមេរិកគាំទ្រវិធានការការទូតសំដៅបន្ធូរស្រាលភាពតានតឹងជាមួយកូរ៉េខាងជើង

(VOVWORLD) - អាមេរិកគ្មានផលប្រយោជន៍ក្នុងការផ្លាស់ប្តូររបបនៅ ស.ប.ប.ក. ក៏ដូចជាជំរុញយ៉ាងខ្លាំងការបង្រួបបង្រួមឯកភាពរវាងប្រទេសកូរ៉េទាំង ពីរទេ។
អាមេរិកគាំទ្រវិធានការការទូតសំដៅបន្ធូរស្រាលភាពតានតឹងជាមួយកូរ៉េខាងជើង - ảnh 1អាមេរិកគាំទ្រវិធានការការទូតសំដៅបន្ធូរស្រាលភាពតានតឹងជាមួយកូរ៉េខាងជើង 

(VOVworld) - អាមេរិកគ្មានផលប្រយោជន៍ក្នុងការផ្លាស់ប្តូររបបនៅ ស.ប.ប.ក. ក៏ដូចជាជំរុញយ៉ាងខ្លាំងការបង្រួបបង្រួមឯកភាពរវាងប្រទេសកូរ៉េទាំង ពីរទេ។ ក្រៅពីនោះ វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចដំណើរការចរចារជាមួយព្យុង យ៉ាង ប្រសិនបើ ព្យុងយ៉ាងសម្តែងនូវសុឆ័ន្ទៈ។ សាររបស់រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក James Mattis និងរដ្ឋមន្ត្រការបរទេសអាមេរិក លោក Rex Tillerson ដែលត្រូវបានផ្សាយលើកាសែត Wall Street Journal បានអះអាងថា៖ វ៉ាស៊ីនតោនគាំទ្រដំណោះស្រាយការទូតសំរាប់បញ្ហា ស.ប.ប.ក.។ ប៉ុន្តែ វិធានការ ការទូតគប្បីត្រូវបានពង្រឹងដោយឈរលើជម្រើសយោធា។ តាមនោះ អាមេរិក ត្រៀមខ្លួនជាស្រេចចរចារជាមួយកូរ៉េខាងជើង ប៉ុន្តែ ព្យុងយ៉ាងគប្បីសម្តែងសុឆ័ន្ទៈ តាមរយៈការបញ្ឈប់សាកល្បងនុយក្លេអ៊ែរនិងកាំជ្រួច។ ក្នុងពេលនោះ នាថ្ងៃទី ១៥ សីហា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បានជូនដំណឹងថា៖ ថ្នាក់ដឹកនាំ នៃប្រទេសនេះ លោក Kim Jong-Un បានផ្ទៀងស្តាប់របាយការណ៍ស្តីអំពីផែនការ បាញ់កាំជ្រួចទៅដល់តំបន់ Guam របស់អាមេរិលើសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ ថ្នាក់ដឹកនាំរូបនេះបានឲ្យដឹងថា៖ លោកនឹងនាំចេញសេចក្តីសម្រេច «សំខាន់» តែ ប៉ុណ្ណោះ ប្រសិនបើ អាមេរិកបន្តមានទង្វើបង្ករឿងហេតុគ្រោះថ្នាក់លើឧបទ្វីបកូរ៉េ ។ នាថ្ងៃដដែល ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបជាមួយប្រធានាធិបតី ប្រទេសម្ចាស់ផ្ទះកូរ៉េខាងត្បូង ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះ អាមេរិក ឧត្តមសេនីយ៍ Joseph Dunford បានអះអាងថា៖ កងទ័ពអាមេរិកពោរ ពេញទៅដោយសក្តនុពលដើម្បីការពារប្រជាពលរដ្ឋនៃប្រទេសនេះពីគ្រោះថ្នាក់ នៃកាំជ្រួចរបស់កូរ៉េខាងជើង ហើយបនរក្សាសមត្ថិភាពនេះ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត តំណាងជាន់ខ្ពស់ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោកស្រី Federica Mogherini អំពាវនាវភាគីទាក់ទិននានាស្វែងរកវិធានការសន្តិភាពនិងគ្មានយោធា ចំពោះវិបត្តិលើឧបទ្វីបកូរ៉េ ព្រមទាំង ដាស់តឿនព្យុងយ៉ាងជៀសវាងទង្វើឡើងជណ្តើរភាពតានតឹងក្នុងតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ