អាមេរិកគាំទ្រស៊ុយអែតចូលជាសមាជិក NATO ឲ្យបានឆាប់ៗ

(VOVWORLD) - នៅទីនេះ លោក Sullivan បានរំលឹកពីការគាំទ្រយ៉ាងខ្លាំងក្លារបស់អាមេរិកចំពោះស៊ុយអែតអំពីការចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឲ្យបានឆាប់ៗ។
អាមេរិកគាំទ្រស៊ុយអែតចូលជាសមាជិក NATO ឲ្យបានឆាប់ៗ - ảnh 1រូបថត៖ NATO

នាថ្ងៃទី ៨ ឧសភា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan មានជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិស៊ុយអែតលោក Henrik Landerholm នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ នៅទីនេះ លោក Sullivan បានរំលឹកពីការគាំទ្រយ៉ាងខ្លាំងក្លារបស់អាមេរិកចំពោះស៊ុយអែតអំពីការចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឲ្យបានឆាប់ៗ។

ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពសន្តិសុខនៅអឺរ៉ុបរួមមានការសន្យារបស់ប្រទេសទាំងពីរក្នុងការបន្តគាំទ្រអ៊ុយក្រែនចំពោះសកម្មភាពយោធារបស់រុស្ស៊ី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបបង្កើនកិច្ចសហប្រតិបត្តិការ សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ