អាមេរិកគួបផ្សំគោលនយោបាយការទូតជាមួយបន្ថែមទណ្ឌកម្មចំពោះអ៊ីរ៉ង់
អ្នកនាំពាក្សវិមានសរJay Carney បានថ្លែងកាលពីថ្ងៃទី២៩ខែកុម្ភះថា៖ អាមេរីក
នៅតែបន្តគោលនយោបាយការទូតព្រមជាមួយការបង្កើនបន្ថែមការដាក់ទណ្ឌកម្មនុយក្លេអែរទៅលើអ៊ីរ៉ង់។មន្ត្រីរូបនេះធានាថា៖រហូតមកដល់ពេលនេះTehranមិនទាន់
មានការរីកចំរើនខ្លាំងណា១ក្នុងកម្មវិធីនុយក្លេអែរក៏ដូចជាមិនទាន់ចាប់ផ្តើម ផលិត
គ្រាប់បែកបរមាណូឡើយ។ដោយការថ្លែងមតិនេះលោកJay Carney ក្លាយទៅ ជាមន្រ្តី
ថ្មីបំផុតរបស់អាមេរិកដែលប្រកាសដោយចំហរថា៖ អ៊ីរ៉ង់គ្មានគំនិតផលិតអាវុធ នុយក្លេ
អែរទេ។កាយវិការនេះត្រូវបានចាត់ទុកជាចំណែក១ក្នុងបណ្តាការខំប្រឹងប្រែង របស់
រដ្ឋអំណាចប្រធានាធិបតី Barak Obama សំដៅលើកឡើងនូវសាររួម១ដើម្បី ត្រៀមរៀបចំ
ឲ្យជំនួបកំពូលអាមេរិក-អ៊ីស្រាអែលនៅវិមានសរនាថ្ងៃទី៥ខែមិនាខាងមុខ។អាមេរិក
នឹងប្រទេសសំព័ន្ធមិតកំពុងព្រួយបារមណ៏ថា៖អ៊ីស្រាអែលនឹងសំរេចវាយប្រហារទៅលើ
បណ្តាមូលដ្ឋាននុយក្លេអែររបស់អ៊ីរ៉ង់-ជាប្រការដែលអាចបណ្ដាលឲ្យមាន ផលវិបាក
ដែលមិនអាចទាយទុកជាមុនចំពោះតំបន់បានឡើយ។ក្នុងព្រិត្តិការណ៏១ផ្សេងទៀត៖
ថ្ងៃទី២៩ខែកុម្ភះ មេបញ្ជាករកងទ័ពជើងអាកាសអាមេរិកឧត្តមសេនីយ៏Norton
Schwartzប្រការសថា៖កងជើងអាកាសអាមេរិកអាចវាយប្រហារទៅលើអ៊ីរ៉ង់បើសិន ជាបណ្តាការខំប្រឹងប្រែងការទូតត្រូវបរាជ័យ៕