អាមេរិកគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន


អាមេរិកគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន - ảnh 1
អាមេរិកគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន (VNA)

(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នាថ្ងៃទី​ ១១
មិនា បានជួបធ្វើការជាមួយបណ្ដាឯកអគ្គរដ្ឋទូតរបស់ប្រទេសជាសមាជិក
អាស៊ាន ប្រចាំនៅវ៉ាស៊ីនតោន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក
លោក Pham Quang Vinh បានចូលរួមព្រឹត្តិការណ៍នេះ។ ក្នុងជំនួបលើកនេះ
រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Tillerson បានអះអាងថា៖ អាមេរិកជា
និច្ចកាលគោរព ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ហើយបង្កើន
កិច្ចសហប្រតិបត្តិការ​ជាមួយសមាគមនិងប្រទេសជាសមាជិកនានាដើម្បី
សន្តិភាពសន្តិសុខនិងភាព សម្បូររុងរឿងក្នុងតំបន់ ក៏ដូចជា ទប់ទល់នឹង
ការសាកល្បងរួមនាបច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានអះអាង
នូវកិច្ចសន្យាសហប្រតិបត្តិការជាមួយ តំបន់ខាងយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច
ព្រមទាំង ឲ្យដឹងថែមទៀតថា៖ អាមេរិកនឹង ចូលរួមយ៉ាងសកម្មក្នុងវេទិកា
ក្នុងតំបន់រួមមានរបស់អាស៊ាននិងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-
ប៉ាស៊ីហ្វិក (APEC) ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ