អាមេរិកចង់បន្តត្រួតពិនិត្យបណ្ដាមលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ១០ ឧសភា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា៖ សេតវិមានមាន គោលបំណងចង់បន្តការត្រួតពិនិត្យដោយចៃដន្យបណ្ដាមូលដ្ឋាននុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ដោយមិនអើពើដល់ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមហាអំណាចពិភពលោក ចំនួន ៦ បានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ នាឆ្នាំ ២០១៥ ឬហៅថា ផែនការធ្វើសកម្ម ភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ 
អាមេរិកចង់បន្តត្រួតពិនិត្យបណ្ដាមលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់  - ảnh 1 អាមេរិកចង់បន្តត្រួតពិនិត្យបណ្ដាមលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ 

នាថ្ងៃទី ១០ ឧសភា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា៖ សេតវិមានមាន គោលបំណងចង់បន្តការត្រួតពិនិត្យដោយចៃដន្យបណ្ដាមូលដ្ឋាននុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ដោយមិនអើពើដល់ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមហាអំណាចពិភពលោក ចំនួន ៦ បានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ នាឆ្នាំ ២០១៥ ឬហៅថា ផែនការធ្វើសកម្ម ភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់អាមេរិកបាន ឲ្យដឹងថា៖ សេតវិមានសង្ឃឹមថា អ៊ីរ៉ង់នឹងបន្តអនុវត្តពិធីការបន្ថែម (AP)  និងសហប្រតិបត្តិការជាមួយទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) ទោះបីជា  JCPOA មានឬមិនវត្តមានដែរឬទេ។ ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីអាមេរិកកំពុងព្រួយបារម្ភ ថា៖ JCPOA  អាចបំផ្លិចបំផ្លាញចោលពិសេសគឺក្រោយពីអាមេរិកដាក់ទណ្ឌកម្ម តម្រង់ទៅលើបណ្ដាក្រុមហ៊ុនអឺរ៉ុបដែលកំពុងធ្វើសកម្មភាពនៅអ៊ីរ៉ង់ផងដែរ។ ខណៈពេលនោះបណ្ដាអ្នកជំនាញការស្តីពីមិនរីកសាយភាយអាវុធនុយក្លេអ៊ែរបានចាត់ទុកថា៖ អ៊ីរ៉ង់គ្មានការទទួលខុសត្រូវអនុវត្តមិនថាមាត្រាណាមួយនៃកិច្ចព្រមព្រៀង JCPOA  ឬ AP ទេ ក្នុងករណី កិច្ចព្រមព្រៀងនេះត្រូវបានបំផ្លាញចោល។ នាថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ ម៉ូស្គូនិង Tehran នឹងរក្សាកិច្ចសហប្រតិបត្តិការអំពី JCPOA បន្ទាប់ពីអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ