អាមេរិកចេញផ្សាយពង្រាងសេចក្ដីសំរេចចិត្តថ្មីរបស់ក្រុមប្រឹក្សាអ.ស.បស្ដីពីបទ ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

(VOVWORLD) - អ្នកការទូតអ.ស.បឲ្យដឹងថា នាថ្ងៃទី២១ ធ្នូ អាមេរិកបានចេញផ្សាយពង្រាង សេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាអ.ស.បដែលហាមឃាត់កូរ៉េខាងជើងនាំចេញស្បៀងអាហារ ម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិកនិងប្រភេទរ៉ែមួយចំនួន។

អាមេរិកចេញផ្សាយពង្រាងសេចក្ដីសំរេចចិត្តថ្មីរបស់ក្រុមប្រឹក្សាអ.ស.បស្ដីពីបទ ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង - ảnh 1ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.បលោកស្រី Nikki Haley (រូបថត៖ Xinhua/TTXVN)

 តាមឯកសារនេះ ប្រទេសទាំងអស់ត្រូវបានអនុញ្ញាតិឲ្យរឹបអូស ត្រួតពិនិត្យ និងហ៊ំព័ទ្ធនាវាណាក៏

ដោយដែលត្រូវជាប់សង្ស័យដឹកជញ្ជូនទំនិញត្រូវហាមឃាត់ចំពោះកូរ៉េខាងជើង នៅពេលនាវា

នោះចូលចតកំពង់ផែ ឬធ្វើដំណើរក្នុងតំបន់ ដែនសមុទ្ររបស់គេ។ ពង្រាងសេចក្ដីសំរេចចិត្តនេះក៏

សំណូមពរឲ្យប្រទេសទាំង អស់ក្នុងរយៈពេល១២ខែ ត្រូវធ្វើមាតុភូមិនិវត្តន៍ពលករកូរ៉េខាងជើង

ទាំងឡាយ ដែលកំពុងធ្វើការទទួលចំណូលនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ