អាមេរិកចេញសេចក្តីព្រមានរឹងប៉ឹងចំពោះ IS
|
អាមេរិកចេញសេចក្តីព្រមានរឹងប៉ឹងចំពោះ IS |
(VOV)_ប្រធានាធិបតីអាមេរិក លោក Barack Obama បានចេញសេចក្ដីព្រមាន
យ៉ាងរឹងប៉ឹងចំពោះ ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម IS ថា៖ សម្ព័ន្ធភាពអន្តរជាតិនឹងកំ
ទេច IS ទាំងស្រុង។ ថ្លែងមតិចំពោះមុខទាហាននានានៅទីបោះទ័ព Fort Dix នៅរដ្ឋ
New Jersey នាថ្ងៃទី១៥ ធ្នូ លោក Barack Obama បានសង្កត់ធ្ងន់ថា៖ សម្ព័ន្ធភាព ដឹក
នាំដោយអាមេរិកនឹងកំទេចក្រុមភេរវកម្មឃោឃៅនេះទាំងស្រុង។ ប្រធានាធិបតីអា
មេរិកបានអះអាងថា៖ កងកម្លាំងសម្ព័ន្ធភាពកងទ័ពចម្រុះកំពុងដណ្ដើមបានជ័យជំនះ
មួយចំនួន ក្នុងការបំផ្លាញ់កម្លាំងប្រយុទ្ធរបស់ IS នៅស៊ីរីនិងអ៊ីរ៉ាក់។
ក៏ក្នុងបទថ្លែងមតិរបស់ខ្លួន លោក Barack Obama ក៏បានអោយដឹងថា៖អាមេរិក
កំពុងលើផ្លូវបិទបញ្ចប់យុទ្ធនាការយោធានៅ Afghanistan តាមកាលកំណត់នាចុងឆ្នាំ
២០១៤នេះដែរ៕