អាមេរិកចេញអនុក្រឹត្យរដ្ឋបាលអំពីបទដាក់ទណ្ឌកម្មថ្មីចំពោះប្រទេសកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ២១ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញផ្សាយអនុក្រឹត្យរដ្ឋបាលអំពីបទដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង តាមនោះ មានលទ្ធភាពបើកទូលាយបញ្ជីឈ្មោះបុគ្គលនិងអង្គការដែលធ្វើអាជីវកម្មជាមួយកូរ៉េ ខាងជើង ក្នុងនោះមានសកម្មភាពដឹកជញ្ជូនលតាមនាវាចរណ៍និងបណ្តាញពាណិជ្ជកម្ម រឹតបន្តឹងថែមទៀតការឃ្លាំមើលកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ព្យុងយ៉ាង។ 
អាមេរិកចេញអនុក្រឹត្យរដ្ឋបាលអំពីបទដាក់ទណ្ឌកម្មថ្មីចំពោះប្រទេសកូរ៉េខាងជើង - ảnh 1 អាមេរិកចេញអនុក្រឹត្យរដ្ឋបាលអំពីបទដាក់ទណ្ឌកម្មថ្មីចំពោះប្រទេសកូរ៉េខាងជើង

(VOVworld) – នាថ្ងៃទី ២១ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញផ្សាយអនុក្រឹត្យរដ្ឋបាលអំពីបទដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង តាមនោះ មានលទ្ធភាពបើកទូលាយបញ្ជីឈ្មោះបុគ្គលនិងអង្គការដែលធ្វើអាជីវកម្មជាមួយកូរ៉េ ខាងជើង ក្នុងនោះមានសកម្មភាពដឹកជញ្ជូនលតាមនាវាចរណ៍និងបណ្តាញពាណិជ្ជកម្ម រឹតបន្តឹងថែមទៀតការឃ្លាំមើលកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ព្យុងយ៉ាង។ ថ្លែងមតិ ចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីពិធីជប់លៀងជាមួយបណ្ដាថ្នាក់ដឹកនាំ ជប៉ុនិងកូរ៉េខាងត្បូង លោក Donald Trump បានមានប្រសាសន៍ថា៖ អនុក្រិត្យរបស់ អាមេរិកនឹងកាត់ផ្តាច់ប្រភពចំណាយនិងគាំទ្រខាងហិរញ្ញវត្ថុសំរាប់ការខំប្រឹងប្រែងរបស់ កូរ៉េខាងជើងសំដៅអភិវឌ្ឍន៍អាវុធប្រល័យមនុស្សលោក។ សេចក្តីប្រកាសរបស់លោក Donald Trump ត្រូវបាននាំចេញបន្ទាប់ពីមហាអំណាចមួយចំនួនលើពិភពលោកបាន ប្រកាសបទដាក់ទណ្ឌកម្មដូចគ្នាដើម្បីដាក់សម្ពាធទៅលើកូរ៉េខាងជើង។ នាថ្ងៃដដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអំពាវនាវដោះស្រាយវិបត្តិនុយក្លេ អ៊ែរប្រកបដោយប្រុងប្រយ័ត្នសំដៅជៀសវាងបំផ្លាញចោលខឿនសន្តិភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ