អាមេរិកចាត់ទុកថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអស់វិធានការដើម្បី ទប់ទល់នឹង ស.ប.ប.ក.

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. គ្មានវិធានការណាមួយដើម្បីទប់ ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ ស.ប.ប.ក. ហើយអាមេរិកអាចនឹងដោះស្រាយបញ្ហា នេះតាមរយៈវិមានបញ្ចកោណ។ 
អាមេរិកចាត់ទុកថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអស់វិធានការដើម្បី ទប់ទល់នឹង ស.ប.ប.ក. - ảnh 1 អាមេរិកចាត់ទុកថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអស់វិធានការដើម្បី ទប់ទល់នឹង ស.ប.ប.ក.

(VOVworld) – ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. គ្មានវិធានការណាមួយដើម្បីទប់ ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ ស.ប.ប.ក. ហើយអាមេរិកអាចនឹងដោះស្រាយបញ្ហា នេះតាមរយៈវិមានបញ្ចកោណ។ នេះគឺជាសេចក្តីប្រកាសរបស់ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី  Nikki Haley ក្នុងបទសម្ភាសជាមួយទីភ្នាក់ ងារសារព័ត៌មាន CNN នាថ្ងៃទី ១៧  កញ្ញា។ លោកស្រី Nikki Haley បានអះអាង ថា៖ អាមេរិកកំពុងពិចារណារាល់លទ្ធភាពដែលអាមេរិកមានស្រាប់ ក្នុងនោះ មាន វិធានការយោធាផងដែរ។ សំដៅតបតនឹងការសាកល្បងនុយក្លេអ៊ែរលើកទី ៦ របស់ ស.ប.ប.ក. ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ១១ កញ្ញា បានអនុម័ត លើសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីចំពោះកូរ៉េខាងជើង។ នេះគឺជាសេចក្តី សម្រេចចិត្តទី ៩ ដែលអង្គការនេះឯកភាពអនុម័តសំដៅដាក់ទណ្ឌកម្មព្យុងយ៉ាង ដោយកម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ