អាមេរិក​ចាត់ទុកថា ​មេដឹកនាំក្រុម​ Wagner ប្រហែលជាបាត់បងជីវិត​ក្នុងការធ្លាក់យន្តហោះ

(VOVWORLD) - អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Patrick Ryder បានឲ្យដឹងថា សហរដ្ឋអាមេរិកជឿជាក់ថា មេដឹកនាំក្រុម Wagner លោក Yevgeny Prigozhin ប្រហែលជាបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីថ្ងៃទី ២៣ ខែសីហា។
អាមេរិក​ចាត់ទុកថា ​មេដឹកនាំក្រុម​ Wagner ប្រហែលជាបាត់បងជីវិត​ក្នុងការធ្លាក់យន្តហោះ - ảnh 1បំណែកយន្តហោះធ្លាក់ក្នុងខេត្ត Tver ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៣ សីហា ។ រូបថត៖ RIA Novosti

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី២៤ ខែសីហា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានឲ្យដឹងថា បច្ចុប្បន្នមិនទាន់មានព័ត៌មានថា តើយន្តហោះដឹកលោក Prigozhin រងការវាយប្រហារដោយមីស៊ីលដែរឫទេ។ នៅថ្ងៃដដែលនោះ មន្ត្រីអាមេរិកជាច្រើននាក់ក៏បានឲ្យដឹងថា មិនមានសញ្ញាថាយន្តហោះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលនោះទេ។ បច្ចុប្បន្ននេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការវាយតម្លៃពីមូលហេតុនៃឧបទ្ទវហេតុនេះ ។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានប្រកាសកាលថ្ងៃទី ២៤ ខែសីហាថា ខ្លួនបានបើកសំណុំរឿងព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។ លោក Prigozhin គឺជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរ៨នាក់នៅលើយន្តហោះដែលបានធ្លាក់បន្ទាប់ពីបានហោះហើររយៈពេល ៣០នាទីប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ