អាមេរិកចាត់ទុកអាស៊ានជាចំណុចស្នូលក្នុងគោលនយោបាយកិច្ចការបរទេស

អាមេរិកចាត់ទុកអាស៊ានជាចំណុចស្នូលក្នុងគោលនយោបាយកិច្ចការបរទេស - ảnh 1
ឧបការីរបស់រដ្ឋមន្រ្តីការទូតអាមេរិកទទួលបន្ទុកតំបន់ អាស៊ី-ប៉ាស៊ីហ្វិកលោក Scot Marciel (រូបថត៖baotintuc.vn)


(VOVworld) - ថ្លែងមតិនៅសិក្ខាសាលាអន្តរជាតិ១នៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូ
នេស៊ីនាថ្ងៃទី៣ ធ្នូ ឧបការីរបស់រដ្ឋមន្រ្តីការទូតអាមេរិកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ី
ហ្វិកលោក Scot Marciel បានប្រកាសថា សមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) គឺជាចំណុចស្នូល១ក្នុងចំណោមចំណុចស្នូលនៃគោលនយោបាយកិច្ចការ
បរទេសរបស់អាមេរិក។លោក Scot Marciel ក៏បានអះអាងនូវការសន្យារបស់អាមេ
រិកក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន តាមរយៈការជំរុញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភខាងបច្ចេក
ទេសនិងហិរញ្ញវត្ថុដើម្បីអាស៊ានអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រ អប់រំ សុខា
ភិបាល និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃភាគីទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ