អាមេរិកចាត់បញ្ជូនតំណាងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី APEC

(VOVWORLD) -នាថ្ងៃទី ១៥ ឧសភា អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បានឲ្យដឹងថា តំណាងពាណិជ្ជកម្មថ្មីរបស់អាមេរិក លោក Robert Lighthizer នឹងចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃបណ្ដាប្រទេសចំណុះវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី- ប៉ាស៊ីហ្វិក (APEC)  នាសប្ដាហ៍ខាងមុខនៅវៀតណាម។


  នៅក្នុងកិច្ចប្រជុំ ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២០ ដល់ ២១ ឧសភា នៅទីក្រុងហាណូយ រវាងបណ្ដារដ្ឋមន្ត្រីពាណិជ្ជកម្មនៃបណ្ដាប្រទេស APEC នោះ លោក Lighthizer នឹងមានជំនួបជាមួយបណ្ដាប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP)។ ទន្ទឹមជាមួយនេះ លោក Lighthizer នឹងមានជំនួបជាមួយ គណៈកម្មាធិការសំខាន់ៗដែលទាក់ទិននឹងពាណិជ្ជកម្មនៃរដ្ឋសភាអាមេរិកក្នុងសប្ដាហ៍នេះ។ ជំនួបទាំងនេះ ជាសំណើមុននឹងផ្ញើជូនសមាជិកសភានូវលិខិតជូនដំណឹងស្ដីពីការចាប់ផ្ដើមដំណើរការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ