អាមេរិកចោទប្រកាន់ Hacker ដែលពាក់ព័ន្ធនឹងការដែលចិនលួចការស្រាវជ្រាវអំពី COVID-19
(VOVWORLD) - មន្រ្តីសហរដ្ឋអាមេរិក នៅថ្ងៃទី ១៣ ខែឧសភា បានឲ្យដឹងថា ពួក Hacker ដែលពាក់ព័ន្ធនឹងប្រទេសចិនបានជ្រៀតចូលអង្គការមួយចំនួនរបស់អាមេ រិក ដែលកំពុងស្រាវជ្រាវអំពី COVID-19។
អ្នកវិទ្យាសាស្ត្រនិងមន្រ្តីសុខភាពសាធារណៈអាមេរិកក៏ត្រូវបានព្រមានឲ្យប្រយ័ត្នប្រយែងពីចារកម្មតាមអ៊ីនធឺណិតផងដែរ។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១៣ ខែឧសភា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិកបានឲ្យដឹងថា FBI កំពុងស៊ើបអង្កេតការលួចចូលអ៊ីនធឺណិតដោយជនអាក្រក់មួយចំនួនដែលពាក់ព័ន្ធនឹងចិន។ យោងតាមទីភ្នាក់ងារទាំងពីរនេះ ក្រុម Hacker ស្វែងរកនិងលួចកម្មសិទ្ធិបញ្ញាក៏ដូចជាទិន្នន័យសុខភាពសាធារណៈ ពាក់ព័ន្ធនឹងវ៉ាក់សាំង វិធីសាស្ត្រព្យាបាលនិងការធ្វើតេស្តពីបណ្តាញនិងបុគ្គលដែលពាក់ព័ន្ធនឹងការស្រាវជ្រាវអំពី COVID-19។ សេចក្តីប្រកាសរបស់ FBI និងក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិក មិនបានផ្តល់ព័ត៌មានលម្អិត អំពីអត្តសញ្ញាណរបស់ពួក Hacker ក៏ដូចជាគោលដៅវាយប្រហាឡើយ៕