អាមេរិក​ចោទប្រកាន់​​រុស្ស៊ី​ថា បាន​​​ព្យាយាមប្តូរ​​​ស្បៀង​អាហារជាថ្នូរនឹង​​អាវុធជាមួយ​កូរ៉េខាងជើង

(VOVWORLD) - សេតវិមាននាថ្ងៃអង្គារទី ៣០ ខែមីនាបានឲ្យដឹងថា មានភស្តុតាងថ្មីដែលបង្ហាញថា រុស្ស៊ីកំពុងស្វែងរកការប្តូរស្បៀងអាហារជាថ្នូរនឹងអាវុធជាមួយកូរ៉េខាងជើង។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ សេតវិមាន លោក John Kirby បានឲ្យដឹងថា យោងតាមសំណើរបស់រុស្ស៊ីថា ប្រទេសនេះនឹងទទួលបានអាវុធនិងគ្រាប់រំសេវជាង ២០ប្រភេទពីកូរ៉េខាងជើង ជាថ្នូរវិញ រុស្ស៊ីនឹងផ្គត់ផ្គងស្បៀងអាហារនិងទំនិញមួយចំនួនដល់កូរ៉េខាងជើង។ យោងតាមលោក Kirby រុស្ស៊ីកំពុងស្វែងរកមធ្យោបាយបញ្ជូនគណៈប្រតិភូមួយទៅកូរ៉េខាងជើង ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។ នេះជាការចោទប្រកាន់ថ្មីបំផុតរបស់អាមេរិកដែលថា រុស្ស៊ីកំពុងស្វែងរកប្រភពផ្គត់ផ្គងអាវុធពីប្រទេសមួយចំនួន ដើម្បីបន្តអូសបន្លាយជម្លោះនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken កាលពីខែមុនក៏បានលើកឡើងពីចារកម្មអាមេរិកថា ប្រទេសចិនកំពុងពិចារណាផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ទោះបីជាមន្ត្រីសេតវិមានបានឲ្យដឹងថា មិនមានភស្តុតាងណាមួយថា ចិនកំពុងអនុវត្តន៍កម្មភាពនេះក៏ដោយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ