អាមេរិកចិនជំរុញរូបសណ្ឋានទំនាក់ទំនងមហាអំណាចតាមបែបថ្មី

អាមេរិកចិនជំរុញរូបសណ្ឋានទំនាក់ទំនងមហាអំណាចតាមបែបថ្មី - ảnh 1
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបចរចារជាមួយសមភាគីលោក John Kerry (AFP)


        Vovworld-នាថ្ងៃទី១តុលានៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក Barack
Obama បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលកំពុង
បំពេញទស្សនកិច្ចនៅអាមេរិក ក្នុងនោះភាគីទាំងពីរបានប្រមូលផ្ដុំ​ពិភាគ្សាអំពីទំនាក់
ទំនងទ្វេភាគី។ ជំនួបសន្ទនានេះបានប្រព្រឹត្តទៅមុននឹង​ដំណើរ​ទស្សនកិច្ចនៅចិន
របស់ប្រធានាធិបតី Obama នាខែវិច្ឆិកាខាងមុខ។ ថ្លែងមតិនៅពិធីទទួលជួបសន្ទនា
នេះ​ប្រធានាធិបតី Obama បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅចិននាពេលខាង
មុខនឹងជាឱកាសដើម្បីលោកផ្លាស់ប្តូរ​ទស្សនៈដ៏ស៊ីជម្រៅជាមួយប្រធានរដ្ឋចិន
លោក Xi Jinping អំពីការជំរុញថែម​ទៀត​ដំណើរការបង្កើតរូបសណ្ឋានទំនាក់ទំនង
ប្រទេសមហាអំណាចតាមបែបថ្មីរវាង​អាមេរិក​និងចិន។ រដ្ឋមន្ត្រី Wang Yi បានសម្ដែង
ការគាំទ្រចំពោះសំណើររបស់​ភាគី​អាមេរិក​អំពី​​ការ​ដែលប្រទេសទាំងពីរត្រូវបង្កើន
កិច្ចសហប្រតិបត្តិការ បង្រួញ​ការខ្វែង​គំនិត។

        មុននោះនាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួប​ចរចារ​ជាមួយសមភាគីលោក John Kerry នៅទីក្រុងវ៉ាស៊ីងតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ