អាមេរិក-ចិនត្រៀមជាស្រេចឲ្យការជួបសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចលើកទី៦

អាមេរិក-ចិនត្រៀមជាស្រេចឲ្យការជួបសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចលើកទី៦ - ảnh 1
អាមេរិក-ចិនត្រៀមជាស្រេចឲ្យការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចលើកទី៦ (cleverland.com)

        Vovworld-សេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងក្រសួងហិរញ្ញវត្ថុ​អាមេរិក​
បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសលោក John Kerry និងរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក
Jacob Lew ក្នុងតួនាទីជាដំណាងរបស់ប្រធានាធិបតីលោក Barack Obama នឹងទៅកាន់
ប៉េកាំងក្នុងសប្ដាហ៍នេះដើម្បីរួមជាមួយសមាជិក​រដ្ឋាភិបាល​ចិន​លោក Yang Jiechi និង
ឧបនាយករដ្ឋមន្ត្រីលោក Wang Yang ជាសហអធិបតី​ការ​ជួបសន្ទនា​យុទ្ធសាស្ត្រនិង
សេដ្ឋកិច្ចអាមេរិក-ចិនលើកទី៦ដែល​នឹង​ប្រព្រឹត្តទៅនាថ្ងៃ​ទី៩​និង​ទី១០កក្កដា។ ខ្លឹមសារនៃការជួបសន្ទនាលើកនេះនឹង​ប្រមូលផ្ដុំពិភាគ្សាអំពីការ​សាក​ល្បងនិងឱកាស
ដែលប្រទេសទាំងពីរកំពុង​ប្រឈមមុខក្នុងទំនាក់ទំនងទ្វេភាគីនិង​ដំបន់និងនៅលើ
សកលលោកទាំងមូលទៀតផង។ ក្នុងរយៈពេលស្នាក់នៅប៉េកាំង រដ្ឋមន្ត្រី​ការបរទេស
អាមេរិកលោក John Kerry រួមជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu Yandong ជា
សហអធិបតីការពិគ្រោះ​យោបល់​អាមេរិក-ចិនលើកទី៥អំពី​ការ​ជួបប្រាស្រ័យ
ប្រជាជននៃប្រទេសទាំង​ពីរ។

ទីភ្នាក់ងារសារព័ត៌មាន XinHua នាថ្ងៃទី៧កក្កដាបានជូនដំណឹងថា ឧបការី​រដ្ឋមន្ត្រី​ការបរទេសចិនលោក Zeng ZeGuang បានសង្កត់ធ្ងន់ថា ការជួបសន្ទនា​និង​ពិគ្រោះ​យោបល់ប្រចាំឆ្នាំគឺសំដៅបង្កើនទំនុកទុកចិត្តគ្នាទៅវិញទៅមក បង្រួមការ​ខ្វែង​​គំនិត​និងជំរុញរូបសណ្ឋានទំនាក់ទំនងប្រទេសធំៗតាមបែបថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ