អាមេរិក-ចិនពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហា ស.ប.ប.ក.
(VOVWORLD) - សមាជិកការិយាល័យនយោបាយចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Mike Pompeo នាថ្ងៃទី ៥ ឧសភា បានចរចាតាមទូរស័ព្ទដើម្បីផ្លាស់ប្តូរមតិអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហា
លើឧបទ្វីបកូរ៉េ។
អាមេរិក-ចិនពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហា ស.ប.ប.ក. |
សមាជិកការិយាល័យនយោបាយចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Mike Pompeo នាថ្ងៃទី ៥ ឧសភា បានចរចាតាមទូរស័ព្ទ ដើម្បីផ្លាស់ប្តូរមតិអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាលើឧបទ្វីបកូរ៉េ។ ក្រសួងការបរ ទេសចិន នាថ្ងៃទី ៦ ឧសភា បានឲ្យដឹងថា៖ លោក Yang Jiechi បានបញ្ជាក់ថា៖ ទំនាក់ទំនងអាមេរិក-ចិនកំពុងស្ថិតនៅដំណាក់កាលជាគោល ដូច្នេះ ភាគីទាំងពីរ គប្បីអនុវត្តដ៏ត្រឹមត្រូវការស្រុះចិត្តគំនិតដ៏សំខាន់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំង បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរគប្បីរក្សា ការទាក់ទងយ៉ាងជិតស្និទ្ធលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ព្រមទាំង គោរពរផល ប្រយោជន៍និងការព្រួយបារម្ភរបស់គ្នា។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បានចាត់ទុកថា៖ ប្រទេសទាំងពីរពោរពេញទៅ ដោយសក្តានុភាពសហប្រតិបត្តិការណ៍ ហើយអះអាងថា៖ អាមេរិកគោរពទំនាក់ ទំនងជាមួយចិន ត្រៀមខ្លួនជាស្រេចរក្សាការទាក់ទងទ្វេភាគី។ ពិភាក្សាអំពីបញ្ហា ស.ប.ប.ក. លោក Yang Jiechi បានសង្កត់ធ្ងន់ទៅលើគោលជំហររបស់ចិនអំពី ការលុបបំបាត់នុយក្លេអ៊ែរសន្តិភាពនិងស្ថិរភាពលើឧបទ្វីបកូរ៉េ ក៏ដូចជា ដោះស្រាយបញ្ហាតាមរយៈការសន្ទនានិងការពិគ្រោះយោបល់។ តាមនោះ ប៉េកាំងសង្ឃឹមថា៖ ភាគីទាក់ទិននានាអាចពិចារណារបៀបទាក់ទងដោយព្រមៗ ដែលចិនបានផ្តើមឡើងរួមមានជំរុញការលុបបំបាត់នុយក្លែអ៊ែរលើឧបទ្វីបកូរ៉េនិងការបង្កើតយន្តការសន្តិភាពមួយ៕