អាមេរិកចាប់ខ្លួនជន សង្ស័យទី២ក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Boston
(VOVworld) – នាយប់ថ្ងៃទី ១៩ មេសា កំលាំងប៉ូលីស្តនិងទាហានពិសេសអាមេរិក បានចាប់ខ្លួនជនសង្ស័យទី ២ ក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Boston
(អាមេរិក)។ មុននោះ តាមប្រភពព័ត៌មានរបស់ប៉ូលីស្តឲ្យដឹងថា៖ ជនសង្ស័យទី ២ បានលាក់ខ្លួននៅលើទូកមួយក្នុងតំបន់ Watertown នៅទីក្រុង Boston។ ជនសង្ស័យទី
២ អាយុ ១៩ ឆ្នាំ មានឈ្មោះ Dzhokhar Tsarnaev ដែលមានដើមកំណើត Chesnya (រុស្ស៊ី)
។ ពីនាក់បងប្អូន Dzhokhar និង Tamerlan Tsarnaev ត្រូវបានប៉ូលីស្តបញ្ជាក់ថាជាជនសង្ស័យ
ដែលបានដំណើរការវាយប្រហារដោយគ្រាប់បែកការរត់ប្រណាំងម៉ារ៉ាតុងនៅទីក្រុង
Boston នាថ្ងៃទី ១៥ មេសា កន្លងមក ធ្វើឲ្យមនុស្សចំនួន ៣ នាក់ត្រូវស្លាប់ និង ១៨០ នាក់
រងរបួស។ មុននោះ ជនសង្ស័យទី ១ Tamerlan Tsarnaev ដែលមានអាយុ ២៦ ឆ្នាំ ត្រូវបាន
បាញ់ស្លាប់ ក្នុងពេលបាញ់កាំភ្លើងតទស់ជាមួយប៉ូលីស្តអាមេរិក៕
|
ជនសង្ស័យទី ២ អាយុ ១៩ ឆ្នាំ មានឈ្មោះ Dzhokhar Tsarnaev ដែលមានដើមកំណើត Chesnya (រុស្ស៊ី)។ (Image: Vietnamplus) |