អាមេរិកចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់រាប់រយនាក់
|
អាមេរិកចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់រាប់រយនាក់ (VNA) |
(VOVworld) – នាថ្ងៃទី ១១ កុម្ភៈ ស្ថាប័នគ្រប់គ្រងការឆ្លងដែននិងរដ្ឋការអាមេរិក
(ICE) បានឲ្យដឹងថា៖ ជនអន្តោប្រវេសន៍ខុសច្បាប់រាប់រយនាក់កំពុងចាប់ខ្លួននៅ
រដ្ឋយ៉ាងហោចណាស់ចំនួន ៦ ក្នុងទូទាំងប្រទេសអាមេរិក បន្ទាប់ពី ប្រធានាធិបតី
លោក Donald Trump បានចេញផ្សាយក្រឹត្យបំរាមជនអន្តោប្រវេសន៍ជាបណ្តុះ
អាសន្នចូលក្នុងអាមេរិក ភាគច្រើនគឺប្រជាពលរដ្ឋនៃប្រទេសឥស្លាមចំនួន ៧។
អ្នកនាំពាក្យក្រសួងសន្តិសុខជាតិអាមេរិកបានឲ្យដឹងថា៖ នេះគឺជាផ្នែកមួយក្នុង
កម្មវិធីត្រួតពិនិត្យសកម្មភាពអន្តោប្រវេសន៍ជាប្រចាំឆ្នាំ។ ៧៥% ជនអន្តោប្រេសន៍
ខុសច្បាប់គឺជនល្មើសដែលជាការគំរាមកំហែងចំពោះសន្តិសុខសាធារណៈនិង
កម្មវិធីអន្តោប្រវេសន៍ផងដែរ៕