អាមេរិកចាប់ផ្ដើមដំណើរការផ្ទេរប្រគល់អំណាច

អាមេរិកចាប់ផ្ដើមដំណើរការផ្ទេរប្រគល់អំណាច - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama និងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីអាមេរិកលោក Barack Obama
បានអញ្ជើញជួបចរចារជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅ
សេតវិមាន។ជំនួបសំខាន់នេះត្រូវបានវាយតំលៃថា ជាការចាប់ផ្ដើមសំរាប់ទំព័រថ្មី
ក្នុងប្រវត្តិសាស្ត្រអាមេរិក។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីជំនួប
នេះ ប្រធានាធិបតីលោក Barack Obama ឲ្យដឹងថា ភាគីទាំងពីរបានធ្វើការសន្ទនា
ប្រកបដោយភាពល្អប្រសើរអំពីបញ្ហាជាច្រើនទាក់ទិនដល់កិច្ចការផ្ទៃក្នុងនិងកិច្ចការ
បរទេសរបស់អាមេរិក។ប្រធានាធិបតីលោក Obama ប្រកាសថាការ បង្កលក្ខណៈ
ដើម្បីផ្ទេរប្រគល់អំណាច យ៉ាងងាយស្រួលសំរាប់អ្នកស្នងតំណែងជា អាទិភាព
ចម្បងរបស់លោកគិតតាំងពីពេលនេះរហូតដល់ពេលចាកចេញពីសេតវិមាន ព្រម
ទាំងសន្យាថា នឹងធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីអ្នកស្នង តំណែងទទួល
បានជោគជ័យក្រោយពីពិធីទទួលតំណែងនាថ្ងៃទី២០ មករាឆ្នាំ២០១៧ ខាងមុខ។
រីឯខ្លួនវិញ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ឲ្យដឹងថា លោកនិង
ប្រធានាធិបតី Obama ពិភាគ្សាយ៉ាងហ្មត់ចត់អំពីបញ្ហាជាច្រើន ទាំងភាពងាយ
ស្រួលនិងការលំបាកផង។លោក Trump ក៏បានសំដែងគោលបំណងថា នឹងមាន
បន្ថែមជំនួបជាមួយប្រធានាធិបតីលោក Obama ដើម្បីត្រៀមរៀបចំឲ្យដំណើរការ
ផ្ទេរប្រគល់អំណាច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ