អាមេរិកចាប់ផ្ដើមសមយុទ្ធជម្លៀសជាប្រចាំនៅកូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី២៣ តុលា កងកម្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) បានចាប់ ផ្ដើមសមយុទ្ធជម្លៀសជាប្រចាំសំដៅទប់ទល់នឹងករណីគួរឲ្យភ្ញាក់ផ្អើល។ 

  សមយុទ្ធរយៈពេល៥ថ្ងៃនេះគឺសំដៅត្រៀមរៀបចំឲ្យទាហាននិងគ្រួសាររបស់គេចេះ ត្រូវធ្វើអីក្នុងករណីកើតមានឡើងវិបត្តិដូចជាគ្រោះធម្មជាតិឬគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស។ សមយុទ្ធនេះត្រូវបានដំណើរការក្នុងកាលៈទេសៈដែលភាព តានតឹងកំពុងកើនឡើងនៅឧបទ្វីបកូរ៉េ ក្រោយពីព្យុងយ៉ាងធ្វើការសាកល្បង កាំជ្រួចនិងនុយក្លេអ៊ែរជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ