អាមេរិកចាប់ផ្តើមការស៊ើបអង្គេតព្រហ្មទ័ណ្ឌទាក់ទិនដល់មរណភាពរបស់អ្នកកាសែត James Foley


អាមេរិកចាប់ផ្តើមការស៊ើបអង្គេតព្រហ្មទ័ណ្ឌទាក់ទិនដល់មរណភាពរបស់អ្នកកាសែត James Foley - ảnh 1
អាមេរិកចាប់ផ្តើមការស៊ើបអង្គេតព្រហ្មទ័ណ្ឌទាក់ទិនដល់មរណភាពរបស់អ្នកកាសែត James Foley (Image: VNA)

(VOVworld) – រឿងហេតុបណ្ដាជនប្រដាប់អាវុធចណុះរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់បានសម្លាប់អ្នកកាសែតអាមេរិក លោក James Foley បានធ្វើឲ្យសហគមន៍
អាមេរិករញ្ជួយ។ នាថ្ងៃទី ២១ សីហា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Eric
Holder បានប្រកាសថា៖ ក្រសួងនេះបានចាប់ផ្តើមការស៊ើបអង្គេតព្រហ្មទ័ណ្ឌទាក់
ទិនដល់មរណភាពរបស់អ្នកកាសែត James Foley។ វិមានបញ្ចកោណកំពុងពិចារណា
អំពីការបញ្ជូនទីប្រឹក្សាយោធាចំនួន ៣ រយនាក់ទៅកាន់អ៊ីរ៉ាក់សំដៅបង្កើនកិច្ចការ
ពារសន្តិសុខសំរាប់បណ្ដាស្ថាប័នការទូតរបស់អាមេរិកប្រចាំនៅទីនេះ។ ក្នុងពេល
នោះ សហគមន៍អន្តរជាតិក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរឿងហេតុ IS បានសម្លាប់ដ៏សាហាវអ្នកកាសែតអាមេរិក។ ក្នុងសេចក្តីថ្លែងការមួយដែលត្រូវ
បាននាំ ចេញ នាថ្ងៃទី ២១ សីហា សហភាពអឺរ៉ុប (EU) បានចាត់ទុកថា​៖ រឿង
ហេតុនេះបាន រំលោភដ៏ធ្ងន់ធ្ងរទៅលើសិទ្ធិនិងតំលៃដែលពិភពលោកបាន
ទទួលស្គាល់។ នាថ្ងៃដ៏ ដែល អង្គការប៉ូលីស្តព្រហ្មទ័ណ្ឌអន្តរជាតិ (Interpol) ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃ ធ្វើសកម្មភាពទប់ទល់នឹង
ការគំរាមកំហែងពីភាគីឥស្លាមជ្រុលនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ