អាមេរិកចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីប្រទេសស៊ូដង់
(VOVWORLD) - នាថ្ងៃទី ២៩ មេសា រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមសកម្មភាពជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីស៊ូដង់តាមផ្លូវគោក។
រូបភាព៖ AFP/TTXVN |
តាមនោះក្បួនរថយន្តមួយដែលរៀបចំឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដឹកជញ្ជូនពលរដ្ឋអាមេរិក បុគ្គលិកស្ថានទូតអាមេរិកជាប្រជាជនក្នុងស្រុកនិងពលរដ្ឋបណ្តាប្រទេសជាដៃគូ និងសម្ព័ន្ធមិត្តរបស់អាមេរិក បានទៅដល់ទីក្រុងកំពង់ផែ Port Sudan នៅភាគខាង កើតប្រទេសនេះ នៅថ្ងៃទី២៩ ខែមេសា។ បន្ទាប់មក ពលរដ្ឋទាំងនេះនឹងត្រូវបានបញ្ជូនទៅកាន់ទីក្រុងហ្សេដដា នៅអារ៉ាប់ប៊ីសាអូឌីត ជាកន្លែងដែលបុគ្គលិកអាមេរិកអាចជួយឧបត្ថម្ភពួកគេជាមួយសេវាកម្មបន្ទាន់ និងកុងស៊ុល។ បច្ចុប្បន្ន មិនទាន់ច្បាស់ថាមានពលរដ្ឋអាមេរិកប៉ុន្មាននាក់ និងមានរថយន្តប៉ុន្មានគ្រឿងដែលត្រូវបានកៀរគរដើម្បីជម្លៀសពលររដ្ឋទាំងនេះចេញពីស៊ូដង់ក្នុងបរិបទនៃអំពើហឹង្សានៅតែបន្តនៅក្នុងប្ទេសនេះ។
អាមេរិកបានអំពាវនាវឲ្យភាគីពាក់ព័ន្ធនៅស៊ូដង់ បញ្ឈប់ការប្រយុទ្ធគ្នា ហើយបានផ្តល់អនុសាសន៍ឲ្យពលរដ្ឋអាមេរិកមិនគួរធ្វើដំណើរទៅស៊ូដង់នាពេលបច្ចុប្បន្ន៕