អាមេរិកឆ្ពោះទៅការជំរុញទំនាក់ទំនងជាមួយវៀតណាមលើវិស័យសេដ្ឋកិចច្ចពាណិជ្ជកម្មនិងសន្តិសុខ

(VOVWORLD) - សារស្នូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងពេល ដែលចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក  (APEC) និងបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីហាណូយតាមសេចក្តីអញ្ជើញរបស់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ពីថ្ងៃទី ១០ ដល់ទី ១២ វិច្ឆិកា គឺការ ឆ្ពោះទៅជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងសន្តិសុខ។
អាមេរិកឆ្ពោះទៅការជំរុញទំនាក់ទំនងជាមួយវៀតណាមលើវិស័យសេដ្ឋកិចច្ចពាណិជ្ជកម្មនិងសន្តិសុខ  - ảnh 1 អាមេរិកឆ្ពោះទៅការជំរុញទំនាក់ទំនងជាមួយវៀតណាមលើវិស័យសេដ្ឋកិចច្ចពាណិជ្ជកម្មនិងសន្តិសុខ 

(VOVworld) – សារស្នូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងពេល ដែលចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក  (APEC) និងបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីហាណូយតាមសេចក្តីអញ្ជើញរបស់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ពីថ្ងៃទី ១០ ដល់ទី ១២ វិច្ឆិកា គឺការ ឆ្ពោះទៅជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងសន្តិសុខ។ នេះគឺជាព័ត៌មានដែលអ្នកពិគ្រោះយោបល់សន្តិសុខជាតិ អាមេរិក ឧត្តមសេនីយ៍ទោស H.R. McMaster បានជូនដំណឹងក្នុងបទសម្ភាសបណ្ដា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនៃប្រទេសចំនួន ៥ ដែលលោក Donald Trump មកបំពេញទស្សនកិច្ចដូចជា៖ Xinghua Kyodo Asahi Shimbun និង Yonhap។ ស្តីអំពី ការចូលរួម APEC នៅទីក្រុង  Da Nang របស់ប្រធានាធិបតី Donald Trump លោក McMaster បានឲ្យដឹងថា៖ បទសន្ទរកថារបស់ប្រធានាធិបតីអាមេរិកនៅសន្និសីទ កំពូល APEC នឹងសង្កត់ធ្ងន់ទៅលើការជំរុញកំណើនសេដ្ឋកិច្ចនិងភាពសម្បូររុងរឿង ជំរុញសហប្រតិបត្តិការសន្តិសុខ។ស្តីពីទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក លោក McMaster បានឲ្យដឹងថា៖ សារសំខាន់របស់ប្រធានាធិបតី Donald Trump ក្នុង ដំណើរទស្សនកិច្ចនៅហាណូយគឺឆ្ពោះទៅការជំរុញទំនាក់ទំនងជាមួយវៀតណាមលើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការសន្តិសុខ។ ខ្លឹមសារសំខាន់មួយ ក្នុងប្រធានបទពិភាក្សានៅរដ្ឋធានីហាណូយគឺគំណត់ទិសដៅបង្កើនការយោគយល់គ្នា ទៅវិញទៅមកនិងការជំរុញឧត្តមភាពក្នុងទំនាក់ទំនងទ្វេភាគីថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ