អាមេរិកជាទីផ្សារប្រើប្រាស់ទំនិញធំបំផុតរបស់វៀតណាម។

អាមេរិកជាទីផ្សារប្រើប្រាស់ទំនិញធំបំផុតរបស់វៀតណាម។ - ảnh 1
អាមេរិកជាទីផ្សារប្រើប្រាស់ទំនិញធំបំផុតរបស់វៀតណាម។ (ktdt.com.vn)



        VOV-តាមអគ្គនាយកដ្ឋានគយវៀតណាមឲ្យដឹងថា​ដល់ឥឡូវនេះ​អាមេរិកជា​ដៃគូពាណិជ្ជកម្មធំទី២របស់វៀតណាមលើទូទាំងពិភពលោក​បន្ទាប់ពីចិននិង​ជា​
ដៃគូ​​ពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងដំបន់ទ្វីបអាមេរិក។ ជញ្ជីងពាណិជ្ជកម្ម​ទំនិញរបស់វៀតណាមក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយអាមេរិកជានិច្ចកាលរក្សា
កំរិតកើនហួសដ៏ធំធេង។ ជាក់ស្ដែងគឺ​ដល់ឆ្នាំ២០១២​តំលៃប្រាក់នាំចេញរបស់​វៀត​ណាមទៅអាមេរិកបានខ្ពស់ជា៤ដងបើប្រៀបនឹងតំលៃប្រាក់នាំចូលទំនិញនៅ​ទូទាំង
ប្រទេស។ ក្នុងនោះទំនិញតម្បាញកាត់ដេរនៅជាមុខទំនិញនាំមុខអំពីការ​នាំចេញ
របស់វៀតណាមចូលទីផ្សារអាមេរិកជាមួយតំលៃនាំចេញក្នុងឆ្នាំ២០១២គឺ៧,៤ពាន់
លានដុល្លារអាមេរិក។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៣​អាមេរិកនៅ​តែ​ជាទីផ្សារធំ
បំផុតនាំចូលទំនិញរបស់វៀតណាមជាមួយតំលៃប្រាក់សរុបទទួលបានជិត១០,៩
ពាន់លានដុល្លារអាមេរិកកើន១៧,២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ
និងស្រូបយកដល់១៧,៤%នៃតំលៃប្រាក់នាំចេញទំនិញរបស់ទូទាំង​ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ