អាមេរិកជានិច្ចកាលត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូលជាមួយ ស.ប.ក.ក.

(VOVWORLD) - នាថ្ងៃទី ២៥ ឧសភា អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានអះអាងថា៖ សេតវិមាននិងប្រធានាធិបតីអាមេរិក លោក Donald Trump ជានិច្ចកាលត្រៀមខ្លួនជាស្រេចសំរាប់ជួបចរចាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ទោះបីជា សន្និសីទកំពូលទ្វេភាគីនេះប្រព្រឹត្តទៅនាពេល វេលាណាក៏ដោយ។
អាមេរិកជានិច្ចកាលត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូលជាមួយ ស.ប.ក.ក.  - ảnh 1 អាមេរិកជានិច្ចកាលត្រៀមខ្លួនជាស្រេចសំរាប់ជំនួបកំពូលជាមួយ ស.ប.ក.ក. 

នាថ្ងៃទី ២៥ ឧសភា អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានអះអាងថា៖ សេតវិមាននិងប្រធានាធិបតីអាមេរិក លោក Donald Trump ជានិច្ចកាលត្រៀមខ្លួនជាស្រេចសំរាប់ជួបចរចាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ទោះបីជា សន្និសីទកំពូលទ្វេភាគីនេះប្រព្រឹត្តទៅនាពេលវេលាណាក៏ដោយ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានឲ្យដឹងថា៖ សន្និសីទកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងដែលត្រូវបានលុបចោលនឹងត្រូវបានរៀបចំឡើងវិញប្រសិនបើភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងមួយ។ ខណៈពេលនោះ អ្នកនាំពាក្យរង អ.ស.ប. លោក Farhan Haq បានអះអាងថា៖ អ.ស.ប. ត្រៀមខ្លួនជាស្រេចគាំទ្រក្នុងករណីចាំបាច់ដើម្បីបង្កលក្ខណៈសំរាប់ជំនួបកំពូលអាមេរិក-ស.ប.ប.ក.។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតនាថ្ងៃទី ២៦ ឧសភា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានស្វាគមន៍ការចាប់ផ្តើមការសន្ទនាឡើងវិញរវាងអាមេរិកនិងកូរ៉េខាងជើងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ