អាមេរិកជំនះពុះពារលើភាពអនខ្សោយខាងច្បាប់សំដៅជៀសរាងការគេចពន្ធ
|
អាមេរិកជំនះពុះពារលើភាពអនខ្សោយខាងច្បាប់សំដៅជៀសរាងការគេចពន្ធ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៥ ឧសភា អាមេរិកបានប្រកាសវិធានការទប់ស្កាត់ការប្រើ
ប្រាស់បណ្ដាក្រុមហ៊ុនដំណាងមុខនៅប្រទេសនេះក្នុងសកម្មភាពគេចពន្ធនិងលាង
ប្រាក់។ បណ្ដាវិធានការរបស់សេតវិមានប្រមូលផ្តុំជំនះពុះពារលើភាពអន ខ្សោយ
ខាងច្បាប់ដែលអនុញ្ញតឲ្យប្រជាពលរដ្ឋបរទេសបើកក្រុមហ៊ុនខ្មោច ព្រមទាំង
ជំរុញពង្រាងច្បាប់ស្នើរឲ្យធនាគារភាគីកណ្ដាលនិងអង្គការហិរញ្ញវត្ថុដទៃទៀតរក្សា
ទុកសំណុំឯកសារគណនីឯកជនជាការពិត។ សេតវិមានសង្កត់ធ្ងន់ថា៖ រឿងហេតុ
បែកធ្លាយឯកសារប៉ាណាម៉ាបានសឲ្យឃើញនូវភាពចាំបាច់អនុវត្តវិធានការត្រួត
ពិនិត្យរឹងមាំថែមទៀតដែលរួមចំណែកក្នុងការខំប្រឹងប្រែងរួមទប់ស្កាត់រាល់ការ
គេចពន្ធនិងលាងប្រាក់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត Royal Bank of
Canada (RBC) បានយល់ព្រមប្រគល់ឲ្យរដ្ឋាភិបាលនៃប្រទេសនេះបញ្ជីឈ្មោះ
បណ្ដាអតិថិជនដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនច្បាប់ Mossack Fonseca
នៅប៉ាណាម៉ាក្នុងរឿងហេតុពោលខាងលើ៕