អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងពិភាគ្សាអំពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងពិភាគ្សាអំពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1
អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងពិភាគ្សាអំពីសាធារណរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតកូរ៉េ(រូបថតៈ vtv)


(VOVworld)-បណ្តាអ្នកចរចារជាន់ខ្ពស់របស់អាមេរិក-ជប៉ុន​និងកូរ៉េខាងត្បូង ជា ប្រទេសចំនួន៣ក្នុងចំណោមប្រទេសចូលរួមតុចរចារប្រាំមួយភាគី ស្តីពីបញ្ហា
នុយក្លេអ៊ែររបស់ស.ប.ប.ក បានចាប់ផ្តើមការពិភាគ្សាត្រីភាគីនាថ្ងៃទី២៧ឧសភា នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។ កិច្ចប្រជុំនេះមានការចូលរួមរបស់ប្រធាន ក្រុមចរចារកូរ៉េខាងត្បូងលោក Hwang Joon Kook បេសកជនពិសេសអាមេរិក
លោក Sung Kim ប្រធាននាយកដ្ឋានអាស៊ីចំណុះក្រសួងការបទេសជប៉ុនលោក
Junichi Ihara។ លោក Hwang Joon Kook បានសម្តែងក្តីសង្ឈឹមថា កិច្ចប្រជុំនេះ នឹងមានចរិតលក្ខណៈស្ថាបនា អំពីកម្មវិធីនុយក្លេអ៊ែរ និងបណ្តាបញ្ហាទាក់ទិនដល់
ស.ប.ប.ក។ លោកបានសន្យាថា កូរ៉េខាងត្បូងនឹងសហការយ៉ាងជិតស្និទ ជាមួយ
អាមេរិកនិងជប៉ុន ដើម្បីទប់ទល់ជាមួយនឹងរាល់ការគំរាមកំហែងរបស់ ស.ប.ប.ក
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ