អាមេរិកជប៉ុននិងកូរ៉េខាងត្បូងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង

អាមេរិកជប៉ុននិងកូរ៉េខាងត្បូងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង - ảnh 1
អាមេរិកជប៉ុននិងកូរ៉េខាងត្បូងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង (VNA)


(VOVworld) – នាថ្ងៃទី ២៥ មេសា បេសកជនពិសេសទទួលបន្ទុកបញ្ហា នុយក្លេអ៊ែររបស់អាមេរិកជប៉ុននិងកូរ៉េខាងត្បូងបានជួបជុំគ្នានៅទីក្រុងតូក្យូ (ជប៉ុន) ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ជំនួបពោលខាងលើបានប្រព្រឹត្តទៅក្នុងកាលៈទេសៈសាធារណៈមតិចាត់ទុកថា៖ មានលទ្ធភាពភាគច្រើនថា ស.ប.ប.ក នឹងដំណើរការសាកល្បងនុយក្លេអ៊ែរលើក  ទី ៦ ឬ បាញ់កាំជ្រួចមីស៊ីលក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៨៥ ទិវា បង្កើតកងទ័ពនៃប្រទេសនេះ (ថ្ងៃទី ២៥ មេសា)។ ក្រៅពីការពិភាក្សាអំពីបទដាក់ ទណ្ឌកម្មថ្មីៗ ក្នុងករណី ព្យុងយ៉ាងមានបន្ថែមទង្វើបង្ករឿងហេតុ តំណាង ប្រទេសទាំងបីបានប្រមូលផ្តុំទៅលើវិធានការដាស់តឿនចិនក្នុងការប្រើប្រាស់តួនា ទីជាប្រទេសដែលមានការជះឥទ្ធិពលធំចំពោះ ស.ប.ប.ក. ដើម្បីដោះស្រាយ បញ្ហានុយក្លេអ៊ែរស្មុគស្មាញឲ្យមានប្រសិទ្ធភាពបំផុត។ ក្នុងពេលនោះ នាថ្ងៃទី ២៤ មេសា ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា៖ មជ្ឈដ្ឋានថ្នាក់ដឹក នាំ​ក្រសួងការពារជាតិរួមជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសនេះបានប្រកាសរបាយ ការណ៍សម្ងាត់សំខាន់មួយអំពីប្រទេសកូរ៉េខាងជើងជាមួយព្រឹទ្ធសមាជិកទាំង អស់ក្នុងកិច្ចប្រជុំវិសាមញ្ញនៅសេតវិមាននាថ្ងៃទី ២៦ មេសា។ កិច្ចប្រជុំវិសាមញ្ញ នេះត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងតានតឹង ឡើងៗដោយមានសញ្ញាដែលព្យុងយ៉ាងត្រៀមរៀបចំការសាកល្បងនុយក្លេអ៊ែរ លើកទី ៦។

        នាថ្ងៃដដែល បណ្ដាមន្ត្រីយោធាកូរ៉េខាងត្បូងបានជូនដំណឹងថា៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Michigan របស់កងទ័ពជើងទឹក អាមេរិកនឹងចូលរួមការធ្វើសមយុទ្ធនៅតំបន់សមុទ្រជិតនឹងឧបទ្វីបកូរ៉េជរួមជាមួយ នាវាផ្ទុកយន្តហោះចម្បាំង Carl Vinson នាចុងសប្តាហ៍នេះ។ មជ្ឈដ្ឋានអ្នកជំនាញ ការសន្តិសុខបានចាត់ទុកថា៖ ការដែល នាវាចម្បាំងនុយក្លេអ៊ែរទំនើបបំផុតចំនួន ២ របស់អាមេរិកចូលរួមការធ្វើសមយុទ្ធរួមក្នុងតំបន់នេះគឺជាការព្រមានខ្លាំងមួយ ចំពោះទង្វើបង្ករឿងហេតុរបស់កូរ៉េខាងជើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ