|
អាមេរិកជប៉ុននិងកូរ៉េខាងត្បូងរៀបចំពេលប្រជុំស្ដីពីបញ្ហាសាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ (vietnamplus.vn) |
Vovworld-រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអាមេរិកជប៉ុននិងកូរ៉េខាងត្បូង
បានរៀបចំពេលប្រជុំនាចុងខែនេះដើម្បីពិភាគ្សាអំពីកិច្ចសហប្រតិបត្តិការទប់ទល់
នឹងកម្មវិធីនុយគ្លេអ៊ែរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ កិច្ចប្រជុំ
នឹងប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទជាន់ខ្ពស់សន្តិសុខទ្វីបអាស៊ីនៅសឹង្ហបុរីដែល
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ឧសភាដល់ទី១មិថុនា។ នេះជាកិច្ចប្រជុំប្រចាំឆ្នាំរវាង
ប្រទេសទាំង៣ប៉ុន្តែប្រធានបទជាក់ស្ដែងនៃកិច្ចប្រជុំមិនទាន់បានប្រកាសនៅ
ឡើយ។ ក្រៅពីកិច្ចប្រជុំត្រីភាគីពោលខាងលើ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដំណើរ
ការជួបសន្ទនាដោយឡែករវាងរដ្ឋមន្ត្រីការពារជាតិលោក Kim Kwan jin ជាមួយ
សមភាគីអាមេរិកលោក Chuck Hagel និងរដ្ឋមន្ត្រីការពារជាតិចិនលោក Chang
Wanquan។ ខ្លឹមសារសំខាន់ក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងនិងចិនគឺ
លទ្ធភាពសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដំណើរការសាកល្បង
នុយគ្លេអ៊ែជាបន្ត៕