អាមេរិកជប៉ុននិងអូស្រាវិលីប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះគំនិតយោធាភាវូបនីយកម្មរបស់ចិនលើសមុទ្រខាងកើត
|
អាមេរិកជប៉ុននិងអូស្រាវិលីប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះគំនិតយោធាភាវូបនីយកម្មរបស់ចិនលើសមុទ្រខាងកើត (Image: VNA) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានអាមេរិក Fox News បានដកស្រងរូបថត
ដែលត្រូវបានថតរូបពីផ្កាយរណបស៊ីវិល ImageSat International (ISI) បានឲ្យ
ដឹងថា៖ នាថ្ងៃទី ១៤ កុម្ភៈ កងទ័ពចិនបានដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលមួយ
ទៅកាន់កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម។ នាថ្ងៃទី
១៧ កុម្ភៈ បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាមេរិកសុទ្ធតែឡើងសម្លេងប្រឆាំងជំទាស់
ស្តីពីព័ត៌មាននេះ។ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសង្កត់ធ្ងន់ថា៖ គ្មានយោធា
ភាវូបនីយកម្មគឺជាបទដ្ឋានត្រូវអនុវត្តចំពោះប្រទេសទាក់ទិនទាំងអស់នៅសមុទ្រ
ខាង កើត។ លោក Kerry សម្តែងការព្រួយបារម្មដ៏ជ្រៀលជ្រៅចំពោះទង្វើនេះ
ហើយបានឲ្យដឹងថា៖ នាប៉ុន្មានថ្ងៃខាងមុខ អាមេរិកនឹងពិភាក្សាដ៏ត្រឹមត្រូវចំពោះ
បញ្ហានេះជាមួយចិន។ អ្នកប្រមុខក្រសួងការបរទេសអាមេរិករូបនេះសង្ឃឹមថា៖
ចិននឹងយល់ដឹងច្បាស់លាស់ថា៖ ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយ
ដោយសន្តិវិធីនិងកិច្ចសហការរវាងភាគីទាក់ទិននានាមិនមែនទង្វើដោយឯក
តោភាគី អំពើហឹង្សានិងយោធាភាវូបនីយកម្មឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner ក៏បានព្រមាន
ថា៖ ក្នុងករណីចិនដាក់ពង្រាយកាំជ្រួចមីស៊ីលនៅកោះ Phu Lam ជាពិតប្រាកដ
នោះគឺទង្វើនេះនឹងធ្វើឲ្យស្ថានភាពក្នុងតំបន់តានតឹងឡើងៗ។ ក្នុងពេលនោះ
អ្នកនាំពាក្យសេតវិមាន លោក Josh Earnest បានដាស់តឿនភាគីទាក់ទិននានា
បំភ្លឺដ៏ច្បាស់លាស់ការទាមទាអធិបតេយ្យភាពនៅសមុទ្រខាងកើតដោយឈរលើ
ច្បាប់អន្តរជាតិ ហើយសន្យាដោះស្រាយជំលោះដោយសន្តិវិធី។ លោក Earnest
បានអះអាងជាថ្មីម្តងទៀតថា៖ យន្តហោះនិងនាវាចំបាំងរបស់អាមេរិកនឹងបន្ត
យាមល្បាតនៅសមុទ្រខាងកើត។
នាថ្ងៃដដែល ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga
បដិសេធមិនទទួលស្គាល់ឬអត្ថាធិប្បាយព័ត៌មានពោលខាងលើឡើយប៉ុន្តែលើក
ច្បាស់ថា៖ ប្រទេសនេះព្រួយបារម្មស្តីពីរាល់ការខំប្រឹងប្រែងដោយឯកតោភាគី
សំដៅផ្លាស់ប្តូរសភាពដើមនិងបង្កើនភាពតានតឹង។ ព្រមទាំង តូក្យូគ្មានពេលណា
ទទួលស្គាល់ទង្វើបង្ករឿងហេតុនេះរបស់ចិន។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន
លោក Gen Nakatani បានអំពាវនាវឲ្យចិនពន្យល់យ៉ាងច្បាស់លាស់ព័ត៌មាន
ពោលខាងលើ។ ថ្លែងមរិបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក
Wang Yi សាមភាគីអូស្ត្រាលី លោកស្រី Julie Bishop បានអំពាវនាវឲ្យភាគីទាក់
ទិននានាដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី។ នាថ្ងៃទី ១៧
កុម្ភៈ សហភាពអឺរ៉ុប (EU) ស្នើរឲ្យចិនគោរពសាលក្រមរបស់តុលាការអាជ្ញា
កណ្ដាលអចិន្ត្រី អ.ស.ប. នៅទីក្រុង Hague ៕