អាមេរិកជប៉ុនបង្កើនទំនាក់ទំនងសម្ព័ន្ឋមិត្ត
(VOVWORLD) /  
|
រដ្ឋមន្ត្រីការបរទេស ជប៉ុនលោកFumio Kishidaនិងសមភាគី អាមេរិក លោកJohn Kerry បានពិភាក្សាអំពីរាលវិធានការបង្កើនទំនាក់ទំនងទ្វេភាគី |
Vovworld-ក្នុងការចរចារនា ថ្ងៃ ទី៧ ខែ កុម្ភៈ ឆ្នាំ ២០១៤នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រី
ការបរទេស ជប៉ុនលោកFumio Kishidaនិងសមភាគី អាមេរិកលោកJohn Kerry បាន
ពិភាក្សាអំពីរាលវិធានការបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យក៍ដូចជាបញ្ហានៅក្នុង
តំបន់និងអន្តរជាតិដែលភាគីទាំងត២រួមយកចិត្តទុកដាក់។ថ្លែងមតិបន្ទាប់ពីការចរចារ
លោកJohn Kerry ចាត់ទុកថាដើម្បីទទួលឲ្យបានគោលដៅក្នុងតំបន់និងនៅលើសកល
លោកទាំងមូលសហរដ្ឋអាមេរិកនឹងការពារជប៉ុន។លោកក៍បានអះអាវងដែរថា៖អាមេ
រិកជានិច្ចកាលគោរពរាល់ការកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដែលបានចុះ
ហត្ថលេខាជាមួយជប៉ុន។ លោក John Kerry នៅបញ្ជាក់ទៀតថា៖អាមេរិក នឹងការពារ
ជប៉ុនប្រឆាំងការវាយប្រហារដែលរួមទាំងជម្លោះប្រជុំកោះ លើសមុទ្រខាងកើត។លោកប្រកាសជាថ្មីម្តងទៀតថា៖“អាមេរិកមិនទទួលស្គាល ហើយក៏មិនទទួលយកតំបន់ការពារដែនអាកាសដែលភាគីចិនប្រកាសបង្កើតលើសមុទ្រខាងកើត។អាមេរិកសន្យាភាពសម្បុ
រុងរឿងនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ប្រការនេះនឹងមិនអាចសម្រេចបានប្រសិនបើគ្មានការគោរពច្បាប់អន្តរជាតិនិងគ្មានសេរីភាពខាងនាវាចរណ៍និង
អាកាសចរណ៍។ “
រីឯខ្ឋ្លួនឯងវិញរដ្ឋមន្ត្រីការបរទេស ជប៉ុនលោកFumio Kishidaបានអោយដឹងថា៖ភាគីទាំង២
បានឯកភាពអំពីទិសដៅ បង្កើនទំនាក់ទំនងសម្ព័ន្ឋមិត្តលើគ្រប់វិស័យ។ភាគីទាំង២នៅ
អះអាង ថា៖នឹងសហប្រតិបត្តិការយ៉ាងស្អិតរមួតថែមទៀតដើម្បីរួមចំណែកក្នុងកិច្ចការពារ
សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕
-VOVWORLD