អាមេរិកជម្រុញទំនាក់ទំនងប្រទេសមហាអំណាចតាមបែបថ្មី

អាមេរិកជម្រុញទំនាក់ទំនងប្រទេសមហាអំណាចតាមបែបថ្មី - ảnh 1
អាមេរិកជម្រុញទំនាក់ទំនងប្រទេសមហាអំណាចតាមបែបថ្មី
(រូបថតៈ TTXVN)

(VOVworld)-ប្រធានរដ្ឋចិន Xi Jinping និងសមភាគីអាមេរិក Barack Obama បាន
សន្យា ជម្រុញទំនាក់ទំនងប្រទេសមហាអំណាចតាមបែបថ្មី។ ការព្រមព្រៀង
ពោលខាងលើ ត្រូវបាននាំចេញក្នុងជំនួបក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំនៃប្រទេស
​ទាំងពីរនៅទីក្រុងប៉េកាំងនាយប់ថ្ងៃទី១១វិច្ឆិកា ក្នុងឱកាសប្រធានាធិបតីអាមេរិក
 លោក Barack Obama អញ្ជើញមកចិនចូលរួមសន្និសីទកំពូល APEC លើកទី ២២
 និងបំពេញទស្សនកិច្ចថ្នាក់រដ្ឋ។ ប្រធានរដ្ឋចិនបានចាត់ទុកថា ប្រទេសទាំង ពីរ
សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ និងឆ្ពោះទៅកសាងទំនាក់ទំនងតាម
បែបថ្មី រវាងបណ្តាមហាអំណាច។ លោក Xi Jinping បានអំពាវនាវប្រទេសទាំង
ពីរ​បើក ទូលាយកិច្ចសហប្រតិបត្តិការលើបណ្តាបញ្ហាអន្តរជាតិ សំដៅរួមចំណែក
រក្សា សន្តិភាព ស្ថិរភាព និងភាពសម្បូរុងរឿងរូម។ រីឯខ្លួនវិញ លោក Barack Obama
បានសង្កត់ធ្ងន់ថា ការបង្កើនទំនាក់ទំនងទ្វេភាគីនឹងនាំមកនូវផលប្រយោជន៍
សម្រាប់ ប្រជាជននៃប្រទេសទាំងពីរក៏ដូចជាលើសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ