អាមេរិកជម្រុញរដ្ឋសភាអនុម័តផែនការថវិការយ៉ាងឆាប់ៗ
|
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី២៧សីហា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ឡើងសម្លេងជម្រុញសភាទាំងពីររបស់អាមេរិកត្រូវអនុម័តយ៉ាងឆាប់ៗ ផែនការ
ថវិការមុនកាលកំណត់គឺខែកញ្ញាខាងមុខ សំដៅជៀសវាងការកើតមានឡើង សេណារីយ៉ូរដ្ឋាភិបាលត្រូវបិទទ្វាជាថ្មីម្តងទៀត។ ក្នុងបទថ្លែងមតិនៅសេតវិមាន
លោក Obama បានឲ្យដឹងថា សភាពការណ៍នាសប្តាហ៍កន្លងទៅមានបំរ៉ែបំរួល
ជាច្រើន ខណៈដែលរបាយការណ៍និងព័ត៌មានជាច្រើនបានសរឲ្យឃើញថា ទីផ្សារ
ហ៊ុនសកលលោកមានការេង្គ្រោះរង្គើរនិងការព្រួយបារម្ភចំពោះខឿនសេដ្ឋកិច្ចចិន
និងអឺរ៉ុប។ ដោយហេតុនេះ លោកបានជម្រុញឲ្យរដ្ឋសភាអនុម័តយ៉ាងឆាប់ៗ គំរោង
ថវិការសម្រាប់បណ្តាអង្គភាពអាជីវកម្មនិងពលរដ្ឋអាមេរិក។ អ្នកប្រ មុខសេតវិមាន ក៏បានអំពាវនាវឲ្យសមាជិកសភានានា ជៀសវាងការផ្សាភ្ចាប់ ពង្រោងច្បាប់ថវិការ
ជាមួយបណ្តាបញ្ហាមានចរិតលក្ខណៈបក្ខពួកនិយម៕