អាមេរិកជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកនៃជាតិគីមី ពុលពណ៏លឿងទំ dioxin។
(VOV) /  
(VOV)-ថ្ងៃទី៨ឧសភានៅទីក្រុងហាណូយ( វៀតណាម)ដំណាងរបស់ភាគី
អាមេរិកបានប្រកាសបង្ហាញអំពីប្រព័ន្ឋប្លង់សំអាតបំពុលបរិស្ថានដោយជាតិ
គីមីពុលពណ៏លឿងទំ dioxinសំដៅជំនះពុះពារលើផលវិបាកនៃជាតិគីមីនេះ
នៅដំបន់ព្រលានយន្តហោះDa Nangភាគកណ្តាលវៀតណាម។តាមគំរោង
ចំណាយសំរាប់គំរោងការណ៍នេះគឺប្រមាណ43លានដុល្លារអាមេរិក។ថ្លែងមតិ
នៅសិក្ខាសាលាឧទ្ទេសនាមអំពីបច្ចេកទេសបច្ចកវិជ្ជាកំចាត់ជាតិគីមីពុលព
ណ៏លឿងទំ dioxin នៅព្រលានយន្តហោះDa Nangនាយករងស្ថាប័នអភិវឌ្ឍន៍
អន្តរជាតិរបស់អាមេរិកលោក Donald Steinbergបានឲ្យដឹងថា វិធី កំចាត់ជាតិគីមី
ពុលពណ៏លឿងទំពោលខាងលើជាបច្ចកវិជ្ជាជឿនលឿនដែលបានអនុវត្តនៅ
អាមេរិក ទ្វីបអឺរ៉ុបនិងទ្វីបអាស៊ី។តាមគំរោងនៅពាក់កណ្តាលឆ្នាំនេះពិធីចាប់ផ្តើម
សំអាតដីមានជាតិគីមីពុលពណ៏លឿងទំ dioxinនៅ ព្រលានយន្តហោះDa Nang
ត្រូវបានរដ្ឋាភិបាលអាមេរិកនិងវៀតណាមរៀបចំឡើង៕
|
ពិធីកំចាត់ជាតិគីមីពុលពណ៏លឿងទំ១(Internet) |
-VOV