អាមេរិកជួយឧបត្ថម្ភវៀតណាមបង្កើតសមត្ថភាពសមុទ្រ
|
អាមេរិកជួយឧបត្ថម្ភវៀតណាមបង្កើតសមត្ថភាពសមុទ្រ |
(VOV)_រដ្ឋាភិបាលអាមេរិកនឹងផ្តល់ទឹកប្រាក់ចំនួន ៤០លានដុល្លារអាមេរិក
ដើម្បីជួយឧបត្ថម្ភវៀតណាម លើកកំពស់សមត្ថភាពសមុទ្រ។ នេះគឺជាផ្នែកមួយក្នុង
ផែនការរបស់វ៉ាស៊ីនតោន សំដៅជួយឧបត្ថម្ភបណ្ដាប្រទេសអាស៊ីអាគ្នេយ៍បង្កើនសន្តិ
សុខសមុទ្រ ក្នុងសភាពការណ៍នៅសមុទ្រខាងកើតកាន់តែស្មុគ្រស្មាញពីមួយថ្ងៃទៅ
មួយថ្ងៃ។ សេតវិមានបានយល់ច្បាស់ថា៖ការជួយឧបត្ថម្ភវៀតណាមបង្កើនសមត្ថ
ភាពសមុទ្រនេះត្រូវបានសម្ដែងឡើងតាមរយៈការលើកលែងបទហាមឃាត់លក់អា
វុធដែលទាក់ទិនដល់សន្តិសុខចំពោះវៀតណាម និងការបើកទូលាយហ្វឹកហាត់
សមយុទ្ធទ្វេភាគីអំពីការជយយសង្គ្រោះមហន្តរាយ និងបញ្ហាមនុស្សធម៌នានា។ ក្នុង
សេចក្ដីជូនដំណឹង នាថ្ងៃទី១៨ វិច្ឆិកា សេតវិមានបានអោយដឹងថា៖ អាមេរិកបាន
សន្យាផ្តល់ទឹកប្រាក់ចំនួន ១១៩លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើព័ន្ធ ២០១៥ និង
គំរោងផ្តល់ទឹកប្រាក់បន្ថែម ១៤០លានដុល្លារអាមេរិក ក្នុងឆ្នាំជាបន្តដើម្បីជួយឧបត្ថម្ភ
ប្រទេសអាស៊ីអាគ្នេយ៍នានា បង្កើនសមត្ថភាពសមុទ្រ៕