អាមេរិកជំរុញយ៉ាងខ្លាំងដំណើរការទទួលជនភៀសខ្លួនក្នុងឆ្នាំ ២០១៦

អាមេរិកជំរុញយ៉ាងខ្លាំងដំណើរការទទួលជនភៀសខ្លួនក្នុងឆ្នាំ ២០១៦  - ảnh 1
អាមេរិកជំរុញយ៉ាងខ្លាំងដំណើរការទទួលជនភៀសខ្លួនក្នុងឆ្នាំ ២០១៦ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ មិថុនា សេតវិមានបានឲ្យដឹងថា៖ រដ្ឋអំណាចរបស់
ប្រធានាំធិបតី Barack Obama ជឿជាក់ថា៖ ប្រទេសអាមេរិកអាចទទួលជន
ភៀសខ្លួនស៊ីរីច្រើនថែមទៀត ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០១៦ បើប្រៀបនឹង
កន្លះឆ្នាំសារពើពន្ធនេះ តាមរយៈនោះ អនុញ្ញាតឲ្យអាមេរិកសម្រេចគោលដៅ
ទទួលយ៉ាងហោចណាស់ជនភៀសខ្លួនសីរីចំនួន ១ ហ៊ឺននាក់ មុនគឺថ្ងៃទី​ ៣០
កញ្ញា។ ក្នុងសំបុត្រផ្ញើដល់ព្រឹទ្ធសមាជិក Richard Durbin សេតវិមានបានឲ្យដឹង
ថា៖ រដ្ឋអំណាចរបស់​ប្រធានាធិបតី Obama​ បានបង្កើនប្រភព ធនធានមនុស្ស
ហើយបើកបន្ថែមបណ្ដាមូលដ្ឋានអនុម័តពាក្យសូមភៀសខ្លួននៅមជ្ឈឹម បូព៌ារ
ដើម្បីជំរុញយ៉ាងខ្លាំងដំណើរការត្រួតពិនិត្យនិងពិនិត្យមើលដែលមិនប៉ះពាល់
ទៅ លើសន្តិសុខរបស់អាមេរិក។ ទង្វើរបស់រដ្ឋាភិបាលអាមេរិកបានដើរផ្ទុយទៅ
នឹងបណ្ដាបទ សន្ទរកថាប្រឆាំងការទទួលជនភៀសខ្លួនរបស់អ្នកនយោបាយ
ភាគច្រើនពីគណៈបក្សសាធារណៈរដ្ឋនាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីការ
បាញ់រង្គាលដ៏បង្ហូរឈាមបំផុតក្នុង ប្រវត្តិសាស្ត្រអាមេរិក នាថ្ងៃទី ១២ មិថុនា
នៅទីក្រុង Orlando រដ្ឋ Florida៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ