អាមេរិកដកខ្លួនចេញពី INF៖ ប្រទេសជាច្រើនអំពាវនាវអោយសង្គ្រោះសន្ធិសញ្ញានេះ

(VOVWORLD) - ក្រោយពីអាមេរិកនិងរុស្ស៊ីប្រកាសពីការផ្អាកការអនុវត្តសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF) នោះ ប្រទេសអឺរ៉ុបជាច្រើនបានអំពាវនាវអោយ មហាអំណាចពិភពលោកទាំង២នេះធ្វើការសន្ទនាដើម្បីបញ្ច្រៀសការសម្រេចចិត្តពោលខាងលើ ក៏ដូចជាជៀសវាងការរត់ប្រណាំងប្រដាប់អាវុធថ្មីមួយផងដែរ។ 

  នាថ្ងៃទី២ ខែកុម្ភៈ ក្រសួងការបរទេសហ្វាំងឡុងបានអះអាងថា សន្ធិសញ្ញា INF ជាកិច្ចព្រមព្រៀងគ្រប់គ្រង់អាវុធប្រកបដោយជោគជ័យ ព្រមទាំងអំពាវនាវអោយ រុស្ស៊ីនិងអាមេរិកបន្តសន្ទនាអំពីស្ថិរភាពយុទ្ធសាស្ត្រ។ ប្រទេសឡាតវី ដែលជា សមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក៏បានអំពាវនាវអោយ ម៉ូស្គូចាត់វិធានការដែលមានលក្ខណៈស្ថាបនា ដើម្បីសង្គ្រោះសន្ធិសញ្ញានេះផង ដែរ។

        នាថ្ងៃដដែល អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអោយដឹង ថា រដ្ឋាភិបាលរបស់លោកស្រីនឹងបន្តរក្សាជំនួបចរចាជាមួយរុស្ស៊ីអំពី INF។ លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងគ្រប់កាលៈ ទេសៈ បែកឡាំងនឹងធ្វើអស់ពីសមត្ថ ភាពដើម្បីស្ដារជំនួបចរចាជាមួយរុស្ស៊ីឡើងវិញក្នុងរយៈពេល៦ខែខាងមុខ។

        ក្នុងពេលនោះ អ្នកនាំពាក្យនៃក្រសួងការបរទេសអង់គ្លេស ក៏បានប្រកាសថា ប្រទេសនេះមិនភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់រុស្ស៊ីដែលផ្អាកការអនុវត្ត INF នោះឡើយ ព្រមទាំងអំពាវនាវអោយម៉ូស្គូគោរពយ៉ាងពេញលេញនូវសន្ធិ សញ្ញានេះឡើងវិញ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ