អាមេរិកដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប.

(VOVWORLD) - នាថ្ងៃទី ១៩ មិថុនា អាមេរិកបានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ។ 
អាមេរិកដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប.  - ảnh 1 ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Nikki Haley 

នាថ្ងៃទី ១៩ មិថុនា អាមេរិកបានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Nikki Haley បានជូនដំណឹងសេចក្តីសម្រេចនេះព្រមទាំងចាត់ទុកថា៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សមានទស្សនៈប្រឆាំងជំទាស់អ៊ីស្រាអែល។ អ្នកការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា៖ សេចក្តីសម្រេចពោលខាងលើត្រូវបាននាំចេញដោយពឹងផ្អែកទៅលើការពិតជាក់ស្តែង១ថា៖ គ្មានប្រទេសណាដែលក្លាហានដ៏គ្រប់គ្រាន់ដើម្បីគាំទ្រការកែទម្រង់អង្គការនេះដឹកនាំដោយអាមេរិក។ លោកស្រី Nikki Haley ក៏បានលើកច្បាស់ថា៖ ការដែលអាមេរិកសម្រេចដកខ្លួនចេញពីក្រុមប្រឹក្សានេះមិនមានន័យថាប្រទេសនេះបញ្ឈប់អនុវត្តរាល់កិច្ចសន្យាចំពោះសិទ្ធិមនុស្សទេ។ ប្រតិកម្មចំ ពោះកាយវិការរបស់អាមេរិក អ្នកនាំពាក្យ អ.ស.ប.  លោក Stephane Dujarric បានឲ្យដឹងថា៖ អគ្គលេខាធិការ អ.ស.ប. ចង់ឲ្យអាមេរិកបន្តស្ថិតនៅ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស។ រចនាសម្ព័ន្ធនៃស្ថាប័ននេះដើរតួនាទីដ៏សែនសំខាន់ក្នុងការជំរុញនិងការពារសិទ្ធិមនុស្សលើពិភពលោក។ នាថ្ងៃដដែល ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស  អ.ស.ប. លោក Vojislav Suc ក៏បានជូនដំណឹងថា៖ បញ្ហាជំនួសឲ្យឋានៈរបស់អាមេរិកនឹងត្រូវបានពិចារណានៅមហាសន្និបាត អ.ស.ប.៕

ប្រតិកម្មទៅវិញ

ផ្សេងៗ