អាមេរិកដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

(VOVWORLD) - សហរដ្ឋអាមេរិកបានដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ស្របតាមសេចក្តីប្រកាស របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ស្តីពីការនាំប្រទេសដែលមានការសាយភាយឧស្ម័នផលផ្ទះកញ្ចក់ធំជាងគេទី ២ លើពិភពលោក ឲ្យចេញពីកិច្ចព្រមព្រៀងនេះតែម្តង។
អាមេរិកដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ - ảnh 1 ការធ្វើដង្ហែក្បួនប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅឡូស អង់ចាឡែ សរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក (រូបថត៖ AFP/VNA)

មុននេះ នាខែមិថុនាឆ្នាំ ២០១៧ ប្រធានាធិបតី Trump បានប្រកាសជាលើកដំបូងអំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយលើកឡើងហេតុផលថា កិច្ចព្រមព្រៀងនេះបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក អាចដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះជាផ្លូវការ ដោយសារបទប្បញ្ញត្តិដែលមានលក្ខ ណៈចាប់បង្ខំរបស់កិច្ចព្រមព្រៀងនេះ។

នាបច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងចំណោមប្រទេសហត្ថលេខីសរុបចំនួន ១៩៧ នៅក្នុងកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ