អាមេរិកដាក់ជូនពង្រៀងសេចក្តីសម្រេចចិត្តអំពីបទដាក់ទណ្ឌកម្មចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(VOVworld) – នាថ្ងៃទី ២១ មករា អាមេរិកបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ពង្រៀងសេចក្តីសម្រេចចិត្តអំពីបទដាក់ទណ្ឌកម្មចំពោះ សាធារណៈរដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េ បន្ទាប់ពី ប្រទេសនេះបានដំណើរ ការបាញ់បង្ហោះផ្កាយរណប
នាថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១២។ អាមេរិក៏បានអំពាវនាវសហគមន៍អន្តរជាតិរឹតបន្តឹងរាល់
បទដាកទណ្ឌកម្មរបស់ អ.ស.ប. នាបច្ចុប្បន្ន ចំពោះព្យុងយ៉ាង។ អ្នកការទូតមួយនាក់
ដោយមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ សេចក្តីព្រៀងនេះអាចអនុម័ត្ត ក្នុងពាក់
កណ្ដាលសប្តាហ៍នេះ។ មុននោះ ចិនបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ត្រូវ
អនុម័ត្តលើសេចក្តីសម្រេចិត្តឲ្យបានម៉តចត់អំពី ស.ប.ប.ក. ដើម្បីធានាស្ថិរភាពក្នុង
តំបន់។ ក្នុងពេលនោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin
បានឲ្យដឹងថា៖ ម៉ូស្គូគាំទ្រពង្រៀងសេចក្តីសម្រេចចិត្តពោលខាងលើ ព្រមទាំងសង្កត់
ធ្ងន់ទៅលើទស្សនៈរបស់រុស្ស៊ីថា៖ ការបាញ់បង្ហោះផ្កាយរណបរបស់ ស.ប.ប.ក. បានរំលោបសេចក្តីសម្រេចចិត្តមួយនៃក្រុមប្រឹក្សា សន្តិសុខ អ.ស.ប.៕
|
អាមេរិកបានដាកជួនក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ពង្រៀងសេចក្តីសម្រេចចិត្តអំពីបទដាក់ទណ្ឌកម្មចំពោះ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (Image: Internet) |