អាមេរិកដាក់ទណ្ឌកម្មបំពេញបន្ថែមទៅលើរុស្ស៊ីនិងអ៊ុយក្រែន

(VOVworld)- នាថ្ងៃទី៣០កក្កដា អាមេរិកបានដាក់ទណ្ឌកម្មបំពេញបន្ថែមចំពោះ អង្គការនិងបុគ្គលមួយចំនួនរបស់រុស្ស៊ីនិងអ៊ុយក្រែន ដែលទាក់ទិនដល់វិបត្តិនៅ ប្រទេសអឺរ៉ុបខាងកើតនេះ។ តាមនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានដាក់បុគ្គល
និងអង្គការចំនួន២៦ ចូលក្នុង “បញ្ជីខ្មៅ” ដែលត្រូវការហ៊ុំព័ទ្ធទ្រពសម្បត្តិនៅ​អា
មេរិក ព្រមទាំងហាមមិនឲ្យជនអាមេរិកធ្វើអាជីវកម្មជាមួយមុខសញ្ញាទាំងអស់
នេះ។ រាល់វិធានការដាក់ទណ្ឌកម្មបំពេញបន្ថែមពោលខាងលើ ត្រូវបានអាមេរិក
សម្រេចបន្ទាប់ពី សហភាពអឺរ៉ុប (EU) និងកាណាដា បានអនុវត្តកាយវិការស្រ
ដៀងគ្នា សំដៅបង្កសម្ពាធជាមួយរុស្ស៊ីដែលទាក់ទិនដល់ជំលោះនៅប្រទេស
អ៊ុយក្រែន៕

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ