អាមេរិកដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជុំវិញកម្មវិធីមីស៊ីល
(VOVWORLD) - កាយវិកានេះកើតឡើង បន្ទាប់ពីក្នុងថ្ងៃដដែលនោះ កូរ៉េខាងជើងបានអនុវត្តន៍ការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាលើកដំបូង ក្រោយរយៈពេលជាង ៤ ឆ្នាំ។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី ២៤ ខែមីនា បានប្រកាសពីការដាក់ ទណ្ឌកម្មថ្មីលើអង្គភាព និងបុគ្គលចំនួន ៥ នៅរុស្ស៊ី និងកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធី មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ កាយវិកានេះកើតឡើង បន្ទាប់ពីក្នុងថ្ងៃដដែលនោះ កូរ៉េខាងជើងបានអនុវត្តន៍ការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាលើកដំបូង ក្រោយរយៈពេលជាង ៤ ឆ្នាំ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) នៅថ្ងៃទី ២៥ ខែមីនា បាន បញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីល ICBM Hwasongpho-១៧ របស់កងកម្លាំង យុទ្ធសាស្ត្រនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនា (ម៉ោងក្នុងតំបន់) ក្រោមការដឹកនាំផ្ទាល់របស់មេដឹកនាំប្រទេសនេះ លោក Kim Jong Un៕