អាមេរិកដាក់ទណ្ឌកម្មលើរុស្ស៊ីដោយសារការបំពុលអតីតចារបរុស Sergei Skripal

(VOVWORLD) - នៅថ្ងៃទី ៨ ខែសីហា សហរដ្ឋអាមេរិកបានប្រកាសនឹងដាក់ទណ្ឌកម្មថ្មីសំដៅទៅលើ រុស្ស៊ីបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសន្និដ្ឋានថាទីក្រុងម៉ូស្គូបានប្រើប្រាស់សារធាតុពុលសរសៃប្រាសាទដើម្បីបំពុលអតីតចារបុរសរុស្ស៊ីម្នាក់និងកូនស្រីរបស់គាត់នៅចក្រភពអង់គ្លេស។
អាមេរិកដាក់ទណ្ឌកម្មលើរុស្ស៊ីដោយសារការបំពុលអតីតចារបរុស Sergei Skripal - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកលោកស្រី Heather Nauert 

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកលោកស្រី Heather Nauert បានប្រកាសថាសហរដ្ឋអាមេរិកបានកំណត់ការដែលប្រទេសរុស្ស៊ី "ប្រើប្រាស់សារ ធាតុគីមីឬអាវុធគីមីគឺជាសកម្មភាពរំលោភបំពានច្បាប់អន្ដរជាតិ" ។ តាមការគ្រោង ទុកថា វិធានការ ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនឹងចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែសីហាខាងមុខ នេះ។

ក្នុងពេលនោះដែរមន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថារាល់វិធានការដាក់ទណ្ឌកម្មនឹងត្រូវបានអនុវត្តទៅជាដំណាក់កាលចំនួន២ ដែលមានផល ប៉ះពាល់ យ៉ាងខ្លាំងបំផុតពីការដាក់ទណ្ឌកម្មដំបូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ