អាមេរិកដាក់បញ្ចូលបុគ្គលនិងអង្គភាពអ៊ីរ៉ាក់និងលីបង់ជាច្រើនចូលក្នុងបញ្ជីភេរវកម្មសកលោក

(VOVWORLD) - សហរដ្ឋអាមេរិកបានដាក់បញ្ចូលមេដឹកនាំម្នាក់នៃកងកម្លាំងយោធាឥស្លាមប្រកាន់និកាយ Shiite នៅប្រទេសអ៊ីរ៉ាក់ចូលក្នុងបញ្ជីភេរវកម្មសកលលោក ព្រមទាំងបង្កើនសម្ពាធថែមទៀតទៅលើអ៊ីរ៉ង់។
 អាមេរិកដាក់បញ្ចូលបុគ្គលនិងអង្គភាពអ៊ីរ៉ាក់និងលីបង់ជាច្រើនចូលក្នុងបញ្ជីភេរវកម្មសកលោក - ảnh 1 ទង់នៃចលនាប្រដាប់អាវុធឥស្លាម ezbollah  នៅក្នុងភូមិ Aitaroun ប្រទេសលីបង់ (រូបថត៖ AFP / TTXVN)

ជាក់ស្តែងនាថ្ងៃទី ២៦ ខែកុម្ភៈ ក្រសួងការបរទេសអាមេរិកបានដាក់បញ្ចូល លោក Ahmad al-Hamiavi មេបញ្ជាការជាន់ខ្ពស់នៃខ្សែក្រុមប្រដាប់អាវុធ Kataib Hezbollah ចូកទៅក្នុង«បញ្ជីខ្មៅភេរវករ»។

លោក Kataib Hezbollah មានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ហើយសហ រដ្ឋអាមេរិក បានដាក់បញ្ចូលក្រុមនេះចូលទៅក្នុងបញ្ជីក្រុមភេរវករចាប់តាំងពីឆ្នាំ ២០០៩ ។

នាថ្ងៃដដែលនោះ ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានដាក់បញ្ចូលបន្ថែមបុគ្គលនិងអង្គភាពលីបង់ជាច្រើនទៀត ដោយចាត់ទុកថាមានទំនាក់ទំនងជាមួយ មូលនិធិ Martyrs Foundation ចូលទៅក្នុងបញ្ជីភេរវកម្មសកលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ