អាមេរិកដាក់បន្ថែមទណ្ឌកម្មទៅលើកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី២៦ តុលា អាមេរិកបានអនុវត្តបទដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ៧រូបនិងអង្គភាពចំនួន៣របស់កូរ៉េខាងជើងជាមួយការចោទប្រកាន់ពីអំពើរំលោភសិទ្ធិមនុស្ស។

ក្រសួងហិរញ្ញវត្ថុអាមេរិកជូនដំណឹងថា បទដាក់ទណ្ឌកម្មនេះតម្រង់ ទៅលើមន្ត្រីមួយចំនួននៃរដ្ឋាភិបាលនិងបក្សពលកម្មកូរ៉េ។ ប៉ុន្តែ នាថ្ងៃដដែល អ្នក រាយការណ៍ពិសេសរបស់អ.ស.ប Tomas Quintana អះអាងថា បទដាក់ទណ្ឌកម្ម ចំនួន៣លើកនាពេលថ្មីៗនេះរបស់អ.ស.បតម្រង់ទៅលើកូរ៉េខាងជើងទាក់ទិន ដល់ការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែររបស់ព្យុងយ៉ាង អាចជះឥទ្ធិពលអាក្រក់ ទៅលើពលរដ្ឋកូរ៉េខាងជើង ហើយបង្កឡើងការខូចខាតចំពោះស្ថានភាពសិទ្ធិ មនុស្សនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ