អាមេរិកដាក់បន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

អាមេរិកដាក់បន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង - ảnh 1
អាមេរិកដាក់បន្ថែមបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA)


(VOVworld) – នាថៃ្ងទី ១៦ មិនា ប្រធានាធិបតីអាមេរិក លោក Barack Obama
 បានចេញអនុក្រិត្យមួយស្តីពីការអនុវត្តបទដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើកូរ៉េខាង
ជើង បន្ទាប់ពី ព្យុងយ៉ាងដំណើការសាកល្បងនុយក្លេអ៊ែរនាថ្ងៃទី ៦ មករា និង
បាញ់កាំជ្រួចនាថ្ងៃទី ៧ កុម្ភៈ កន្លងទៅ។ នាថ្ងៃដដែល អ្នកនាំពាក្យសេតវិមាន
 លោក Josh Earnest បានចេញសេចក្តីប្រកាសដែលលើកច្បាស់លាស់ថា៖
អាមេរិកនិងសហគមន៍អន្តរជាតិមិនអធ្យាស្រ័យរាល់សកម្មភាពធ្វើសាកល្បង
នុយ ក្លេអ៊ែរនិងបាញ់កាំជ្រួចមីស៊ីលខុសច្បាស់របស់ព្យុងយ៉ាងទេ។ ទាក់ទិន
ដល់ការដែល នាពេលថ្មីៗនេះ កូរ៉េខាងជើងទើបនឹងចេញសាលក្រមកាត់
ទោស ដាក់ពន្ធនាគារ ១៥ ឆ្នាំចំពោះ Otto Frederick Warmbier និស្សិត
អាមេរិកមានអាយុ ២១ ឆ្នាំ លោក Josh Earnest បានចាត់ទុកថា៖ នេះគឺជា
សេចក្តីសម្រេច ដែលមានចរិតលក្ខណៈនយោបាយ ព្រមទាំង អំពាវនាវ
ឲ្យព្យុងយ៉ាងដោះលែង លោក Warmbier ភ្លាមមួយរំពេច៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ